ចិន៖ តារាស្រីចិនដ៏ល្បីល្បាញ​ Angelababy និង លោក​ Huang Xiaoming បានដឹកដៃគ្នា ​ចូលរោងការ នៅក្នុងថ្ងៃនេះហើយ ដែលកម្មវិធីអ្នកទាំងពីរ ក៏មានវត្ដមានភ្ញៀវកិត្ដិយស ដែលមានមុខមាត់ជាច្រើន ចូលរួម ដូចជា លោក ​Jack Ma ជាមហាសេដ្ឋីប្រាក់លាន ដែលគេស្គាល់ថា ជាស្ថាបនិក ក្រុមហ៊ុនពាណិជ្ជកម្ម តាមអ៊ិនធើណេត Alibaba ។

ចំពោះរូបថតអាពាហ៍ពិពាហ៍ ដែលថតនៅប្រទេសបារាំង របស់នាង ត្រូវបានបង្ហាញ ជាសារធាណៈបណ្តើរៗផងដែរ ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ បានធ្វើការ ចែករំលែករូបថតនេះ តាមបណ្តាញសង្គម នានា។ ជាមួយគ្នានោះដែរ តារាស្រីរូបនេះ បានរៀបចំពិធី អាពាហ៍ពិពាហ៍របស់នាង នៅមជ្ឈមណ្ឌល តាំងពិព័រណ៌ ទីក្រុងសៀងហៃ យ៉ាងអធិកអធម។

មិនតែប៉ុណ្ណោះ មហាសេដ្ឋីចិន Jack Ma នឹងចូលរូមធ្វើជា សាក្សីក្នុងពិធីអាពាហ៍ពិពាហ៍ របស់ពួកគេផងដែរ នេះបើតាមប្រភពបានបញ្ជាក់។ ហើយតារាល្បីៗចិន មានដូចជា នាង Ni Ni និងនាង Li BingBing  ធ្វើជាអ្នកកំដរ ខាងស្រី ហើយលោក Wang Sicong ដែលជា កូនប្រុសរបស់សេដ្ឋីចិន Wang Jianlin  និងអ្នកចម្រៀងតៃវ៉ាន់ Edison Lin ធ្វើអ្នកកំដរខាងប្រុស។

គួរបញ្ជាក់ផងដែរថា នាង Angelababy បានទទួលចិញ្ចៀនពេជ្រ យ៉ាងធំសម្បើម ពីស្វាមីជាទី ស្រឡាញ់របស់នាង មានរាង ជាផ្លែសារី ហើយរីឯតម្លៃវិញ ទៅដល់៨លានឯណោះ៕

តោះមើលរូបថតអាពាហ៍ពិពាហ៍ របស់នាងបន្តិចមើល៖







តារាស្រីចិនដ៏ល្បីល្បាញ​ Angelababy និង លោក​ Huang Xiaoming

ប្រភព ហ្វេសប៊ុក | បរទេស
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]