ចិន៖ តារាស្រីចិនដ៏ល្បី Angelababy និង លោក​ Huang Xiaoming បានសម្រេចចិត្ត ចូលរោងការ ជាមួយគ្នាហើយ បន្ទាប់ពីទាក់ទងគ្នា ​អស់រយៈពេល៦ឆ្នាំ កន្លងមក។

ប្រភពឲ្យដឹងថា នាង Angelababy និងលោក Huang Xiaoming កំពុងតែរវល់ចាត់ចែងពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ដែលនឹងឈានមកដល់ ​នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ហើយនឹងត្រូវប្រព្រឹត្តធ្វើឡើង នៅឯមជ្ឈមណ្ឌលពិព័រណ៌ ទីក្រុងសៀងហៃផងដែរ។

យោងតាមបណ្តាញសារព័ត៌មានចិន បានបង្ហាញនូវធៀបការរបស់អ្នកទាំងពីរ បានដាក់អក្សរកាត់ថា "ah"  ដោយតំណាងឈ្មោះ Angelababy  និង Huang Xiaoming និងមានសារចេញពីដួងចិត្តមួយ លើធៀបការទៀតផង ដោយសរសេរថា "ពួកយើងបានចងជាប់គ្នា ដោយស្លាបទាំងគូ.... វាគ្មានបញ្ហានោះទេថា ពួកយើងមកពីណានោះ ពួកយើងនឹងហោះហើរជាមួយគ្នា ពេលមានខ្យល់បក់" 

មិនតែប៉ុណ្ណោះ Angelababy បានចែករំឡែករូបថតមួយសន្លឹក ចូលក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាមផងដែរ ដែលជារូបភាព នៃចិញ្ចៀនភ្ជាប់ពាក្យដ៏ធំសម្បើមមួយ ដែលលោក Huang Xiaoming ប្រគល់ជូននាង។ បើតាមបណ្តាញសារព័ត៌មានចិន បានឲ្យដឹងថា ចិញ្ចៀននោះ ឈ្មោះថា Chaumet Josephine Aigrette Imperiale​ Ring មានដាំត្បូងពេជ្រជុំវិញយ៉ាងភ្លឺចិញ្ចាច និងដាក់ពេជ្រដ៏ធំមួយគ្រាប់ នៅចំកណ្តាលតែម្តងដែលមានរាងផ្លែសារី និងមានទំហំប្រមាណ ៥ការ៉ាត់។ ចំពោះតម្លៃវិញ គេបានដឹងថា ខ្ទង់ ៨លានដុល្លារ ឯណោះ៕


ចិញ្ចៀនពេជ្រ ដែលលោក Huang Xiaoming  បានឲ្យនាង  Angelababy 




ធៀបការរបស់ពួកគេ




តារាស្រីចិន
Angelababy

ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]