ចិន៖ កាលពីថ្មីៗនេះ គូស្នេហ៍ដ៏ល្បីមួយគូ គឺលោក Huang Xiaoming និងនាង Angelababy បានប្រកាស ជាសារធាណៈ ថានឹងរៀបការ ក្នុងឆ្នាំនេះ។

ចំពោះពិធីរៀបការ របស់គូស្នេហ៍មួយនេះ នឹងធ្វើឡើង នៅកោះដ៏តូចមួយ នៅប្រទេសបារាំង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។ មូលហេតុដែល ពិធីអាពាហ៍ពិពាហ៍ របស់ពួកគេ ត្រូវធ្វើឡើង នៅទីកន្លែងនោះ ដោយសារតែក្តីស្រមៃរបស់ Angelababy  តែងតែចង់បាន ការរៀបការបែប រូម៉េនទិក ដូចក្នុងរឿងនិទាន ដូច្នេះហើយលោក Huang Xiaoming  ត្រូវលុបចោល គម្រោងរបស់គាត់ ដែលត្រូវធ្វើនៅ ស្រុកកំណើតរបស់គាត់ នៅទីក្រុង Qingdao ទៅធ្វើនៅប្រទេសបារាំងវិញម្តង។ រូបគាត់ ក៏បានបញ្ជាក់ផងដែរថា គាត់សម្រេចចិត្តជ្រើសរើស យកថ្ងៃទី១ ខែតុលានេះ ជាថ្ងៃរៀបការរបស់គាត់ ព្រោះវាជាថ្ងៃប្រារព្ធទិវាបុណ្យជាតិ របស់ប្រជាជនចិន ហើយគាត់មានអារម្មណ៍ថា ជាថ្ងៃដែល មានន័យណាស់។ ជាពិសេសទៀតនោះ មិត្តភក្កិរបស់គាត់ ខាងមុខជំនួញជាច្រើននាក់ នឹងចូលរួម ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់គាត់ផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Huang Xiaoming និងនាង  Angelababy  បានភ្ជាក់ពាក្យជាមួយគ្នា ចំថ្ងៃខួបកំណើតគម្រប់អាយុ៣៦ឆ្នាំ របស់លោក Huang Xiaoming  កាលពីឆ្នាំ ២០១៣។ ហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃខួបកំណើតរបស់នាង Angelababy  គម្រប់ខួប២៦ឆ្នាំ លោកHuang Xiaomin បានសុំនាងរៀបការ៕






លោក Huang Xiaoming និងនាង Angelababy

ប្រភព lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]