អារ៉ាប៊ីសាអូឌីត៖ ស្ដ្រីម្នាក់ ប្រឈមមុខនឹងការជាប់គុក បន្ទាប់ពី តាមទាន់លោកប្ដី លួចផិតក្បត់។ 

មនុស្សជាច្រើន យល់ថា នារីជាភរិយា មានសិទ្ធិខឹង នឹងស្វាមី ប្រសិនជា នាងចាប់បាន ប្ដីរបស់នាង កំពុងតែ អោបរឹត ជាមួយនឹងស្រីថ្មី។ ក៏ដូចជា ស្ដ្រីនៅឯ អារ៉ាប៊ីសាអូឌីត វិញនេះដូចគ្នា ដោយនាង ថតសកម្មភាពជាវីដេអូ ទុកជាភស្ដុតាង នៅពេលពើបប្រទះឃើញ ស្វាមីកំពុងតែ ញ៉ែ ថើប និងអោប អ្នកបម្រើស្រី របស់ពួកគាត់។ នៅក្នុងនោះ ក៏បានបញ្ជាក់ថា នារីជាភរិយាមួយរូបនេះ មានមន្ទិលសង្ស័យ ទៅលើប្ដីជាយូរមកហើយ ទើបនៅថ្ងៃមួយ ឃើញសកម្មភាពនេះ ផ្ទាល់នឹង ភ្នែក រួចក៏ទាញទូរស័ព្ទ ថតតែម្ដង។ 

ដើម្បីជាការដាក់ពិន័យ ទៅលើប្ដីចិត្ដព្រាននេះ រូបគាត់ ក៏បង្ហោះវីដេអូផិតក្បត់នេះ ចូលទៅក្នុង បណ្ដាញទំនាក់ទំនងសង្គម ប៉ុន្ដែគាត់ជា ភរិយានឹង អាចប្រឈមមុខ នឹងការជាប់គុក មួយឆ្នាំ ពីបទបរិហាកេរ្ដិ៍ ទៅវិញ ដោយសារតែអារ៉ាប៊ីសាអូឌីត ជាប្រទេស ដែលមានច្បាប់តឹងរឹងមួយ និងធ្វើការដាក់ពិន័យ ទៅលើ ជនណាម្នាក់ ដែលប្រើប្រាស់វីដេអូ ក្នុងការហែកកេរ្ដិ៍ជនណា ម្នាក់ផ្សេងទៀត។ សម្រាប់វីដេអូភិតក្បត់នេះ ត្រូវបានល្បីសុះសាយ ពេញ Twitter​ ក្នុងរយៈពេលតែ ១២ម៉ោង ប៉ុណ្ណោះ។ 

យ៉ាងណាមិញ នេះជាបញ្ហាដ៏ធំមួយ សម្រាប់បុរសដែលចូលចិត្ដ ទៅពាក់ព័ន្ធនឹង ស្ដ្រីជាអ្នកបម្រើ របស់ពួកគេ និងប្រជាពលរដ្ឋក្នុង ប្រទេសយល់ថា នេះជាសញ្ញាដ៏អាក្រក់ បំផុត៕

វីដេអូដែលបង្ហាញពី ស្វាមីចិត្ដព្រាន លូកលាន់អ្នកបម្រើ៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]