រាជធានី​ភ្នំពេញ ៖ គំនរ​ដុំ​បេតុង​ដែល​គេ​បាន​ដាក់​តម្រៀប​គរ​លើ​គ្នា​ដែល​មាន​ទម្ងន់​ រាប់រយ​តោន និង​មានកំ​ពស់​យ៉ាង​ខ្ពស់​ដូច​ កូន​ភ្នំ​ទុក​សំរាប់​ ប្រើប្រាស់​នៅ​ក្នុង​ ការ​សង្កត់​គ្រឹះ​នៅ​ ក្នុង​ដ្ឋា​ន​សំណង់​មួយ​ កន្លែង​ដែល​ ជា​អតីត​ដី​ផ្សារ​លក់​ត្រី​បឹង​ ត្របែក​នោះ បាន​ដួល​រលំ​ធ្វើ​ ឱ្យ​ញ័រ​រញ្ជួយ​​ដី​ប្រៀប​ ដូច​ជា​ការ​បាក់​កូន ភ្នំ​មួយ​យ៉ាង​ ដូច្នេះ​ដែរ តែ​សំណាងល្អ​មិន​ បាន​ធ្លាក់ ឬ​រមៀល​មក​ លើ​ផ្លូវ និង​មិន​បណ្តាល​ឱ្យ​ មនុស្ស​ណា​ម្នាក់​រ ងគ្រោះថ្នាក់​ឡើយ ដែល​ហេតុការណ៍​នេះ​បាន​ កើតឡើង​កាលពី​ វេលា​ម៉ោង​៥ និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​៥ តុលា ២០១៥ នៅ​ខាងក្នុង​ការដ្ឋាន​សំណង់​អតីត​ផ្សារ​ ត្រី​បឹង​ត្របែក ដែល​មា​នទី​តាំង នៅ​ខាង​មុខ​ផ្សារ​ទំនើប​ បឹង​ត្របែក​ផ្លា​ហ្សា ផ្លូវ​លេខ​៤៣៦ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន ឮ​សំឡេង​គ្រាំ​ង​ៗ​ យ៉ាង​ខ្លាំង ព្រមទាំង​ការ​ញ័រ​ រញ្ជួយ​ដី​ចេញពី​ក្នុង​ ការដ្ឋាន​ សំណង់​ខាងលើ ក៏​ស្រាប់តែ​នាំ​គ្នា​ ក្រឡេក​មើលទៅ​ បានឃើញ​គំនរ​ដុំ​បេតុង​ ដែល​គេ​បាន​គរ​ ទុក​យ៉ាង​ខ្ពស់​ ក្នុង​ការដ្ឋាន​ក្បែរ ផ្លូវ​នោះ បាន​ចាប់ផ្តើម​ទ្រេត និង​ធ្លាក់​ដុំ​បេតុង​មក​ដី ។ ភ្លាម​ៗ​នោះ​គេ​ក៏​បានឃើញ​ បុរស​ជា​ជាងសំណង់​ ជនជាតិ​ចិន​ម្នាក់​ រត់​ចេញ​មក​ខាងក្រៅ​ ការដ្ឋាន​លើ​ផ្លូវ ប្រាប់​ឱ្យ​អ្នកដំណើរ​តាម​ផ្លូវ និង​អ្នក​ដែល​លក់ដូរ​ នៅ​ខាង​មុខ​ផ្សា​រ បឹង​ត្របែក​ផ្លា​ហ្សា​នោះ​ ឱ្យ​មានការ​ប្រុង​ ប្រយ័ត្ន​ផង​ដែរ ។ សំឡេង និង​កំទេច​បេតុង​ហុយ​ ទ្រលោម​ងងឹត​ ពេញ​មេឃ និង​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ គេ​ក៏​ឃើញ​មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​ចុះ​ មក​ដល់​កន្លែង​ កើតហេតុ​ផង​ដែរ ដោយ​បាន ឃើញ​ថា ការ​ដួល​រលំ​គំនរ​ដុំ​ បេតុង​ដែល​មាន​ ទម្ងន់​រាប់រយ​តោន​ នៅ​លើ​ទម្រ​ដែក​ នេះ​គឺ​មក​ពី​ការ​ដាក់​នេះ​វា​ ធ្ងន់​ពេក ដោយ​ក្នុង​ដុំ​បេតុង​ មួយ​គឺ​មាន​ទម្ងន់​រហូត​ ទៅ​ដល់​ជាង​២​តោន​ ឯណោះ ទើប​បណ្តាល​ ឱ្យ​ស្រុត​ដី ផ្អៀង និង​រលំ​បែប​នេះ ៕







ផ្ដល់សិទ្ធដោយ៖ កោះសន្ដិភាព

វីដេអូពីហ្វេសប៊ុក

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]