ខេត្ត​ព្រៃ​វែង​ ៖ កាល​ពី​​​ថ្ងៃ​ទី​​២៩ ​កក្កដា ​មាន​ករណី​​ចោ​រលួច​​កាបូប​​លុយ​​ក្នុង​ទូ​​អ្នក​លក់​មាស​​អស់​​ចំនួន​៣​ កាបូបនៅ​​ក្នុង​​ផ្សារ​​​ក្រុង​ព្រៃ​វែង​​ ។

តាម​ស្ត្រី​​ឈ្មោះ​​ជា ពេញ ​អាយុ​​៤៣​ឆ្នាំ ​នៅ​ភូមិ​​លេខ​​៥ សង្កាត់​​កំពង់​លាវ ក្រុង​ព្រៃ​វែង ​បាន​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុនា​​​វេលា​ម៉ោង​​៩​ព្រឹក ​​មាន​ក្មេង​​​ប្រុស​ម្នាក់​អាយុ​​ប្រហែល​​១៥​ឆ្នាំ ​បាន​ចូល​មក​​ទិញ​កាត​ទូរស័ព្ទ​​ចំនួន​​១​ដុល្លារ ​ហើយ​​​​​ក៏​ចេញ​ទៅ​​វិញ​​បាត់​ទៅ ​។ បន្ទាប់​មក​​នៅ​ម៉ោង​​​៩​និង​​៣០​នាទី​​​ព្រឹក​ ក៏​មាន​ស្ត្រី​ម្នាក់​​មក​ទិញ​កាត​​ទូរស័ព្ទ​​ចំនួន​​២​សន្លឹក​​​ ហើយ​ខណៈនោះ​​ក្មេងប្រុស​​​​ដែល​មក​ទិញ​​កាត​ទូរ​ស័ព្ទមុន​​នេះ​ ក៏​​ចូល​​មក​លួច​កាបូប​​លុយ​​ដែល​គាត់​​​ដាក់​​នៅ​ក្នុង​ទូ​​ ។ ​ភ្លាមៗ​នោះ​​គាត់បាន​​ស្រែក​​ឱ្យ​អ្នក​ជិត​ខាង​​ជួយ​​ចាប់​​ ចំណែក​ក្មេង​​ប្រុស​​នេះ​​ពេល​​​រត់​ចេញ​ពី​ទូ​​មាស​របស់​​គាត់​​បាន​ប្រហែល ​​២០​ម៉ែត្រ​ ក៏​ត្រូវ​ប្រជា​ពលរដ្ឋ​​ និង​​​សមត្ថ​កិច្ច​​ដែល​ល្បាត​​ក្បែ​​រ​នោះ​​ចាប់បាន​​ ។ ​

​លោក​​វរ​សេនីយ៍​​ត្រី ចាន់ ​​ណារិទ្ធ ​អធិការ​​នគរ​បាល​​ក្រុង​​​ព្រៃ​វែង​​​ឱ្យ​ដឹង​ថា ​ក្មេង​ប្រុស​​ម្នាក់​នេះ​ឈ្មោះ​​ហេង សម្បត្តិ​ ហៅ​រឿន​ ​មាន​ទី​លំនៅ​​ភូមិ​ត្រាច ​សង្កាត់​​​ប៉ោយ​ប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ ​​​​តាម​​កា​រសួរ​​​ចម្លើយ​​ក្មេង​ប្រុស​​នេះ​​​​សារភាពថា ​ខ្លួន​មាន​គ្នា​​ចំនួន​​៣​នាក់ ​ដែល​​២​នាក់​​ទៀត​ គឺ​​​ឈ្មោះ​​ធី អាយុ​ប្រហែល​​២៥​ឆ្នាំ ​នៅ​ភូមិ​-​សង្កាត់​ជាមួយ​គ្នា ​និងឈ្មោះ​​​រិទ្ធ ​អាយុ​​​២២​​ឆ្នាំ ​នៅ​ខេត្ត​កំពង់​ចាម ​តែ​​​នៅ​ពេល​ធ្វើ​សកម្ម​ភាព​ឈ្មោះ​​ធី​ ​​និង​ឈ្មោះ​​រិទ្ធ​ បាន​​គេច​ខ្លួន​​បាត់​ ។​

​ជនឈ្មោះ​​ហេង សម្បត្តិ​ បាន​រៀប​រាប់​​ថា ក្រុម​​របស់​ខ្លួន​​ធ្លាប់​​ធ្វើ​​សកម្មភាព​​ចំនួន​​១៦​លើក​មក​ហើយ ​គឺ​នៅ​ប៉ោយ​ប៉ែត​ នៅ​​ខេត្ត​សៀម​រាប ​​​និង​​ចុង​ក្រោយ​​នៅ​ខេត្ត​​ព្រៃ​វែង ​ក៏​ត្រូវ​​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​​​បាន​ ។ ក្មេង​ប្រុស​​ដៃ​ឆើត​​ម្នាក់​នេះ​​ បាន​ត្រូវ​សមត្ថ​កិច្ច​​កសាង​សំណុំ​រឿង​​បញ្ជូន​​​ទៅ​សាលា​ដំបូង​ខេត្ត​​​​​ ចាត់​​ការ​តាម​​ច្បាប់ ៕​

 

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]