អាមេរិក៖ នេះជារឿងកម្រ ប្រទះដែល រ៉ូបរៀបការមួយឈុត បានក្លាយជារ៉ូបរៀបការកេរ្តិ៍ដូនតា ដោយសារ ត្រូវបាន សមាជិកគ្រួសារមួយ មានស្ត្រីចំនួន ១១ នាក់ បានពាក់រ៉ូបរៀបការដដែលៗ ដូចគ្នាតែមួយ ក្នុងថ្ងៃមង្គលការ  ក្នុង រយៈពេល ១២០ឆ្នាំ មកនេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេល កញ្ញា Abigail Kingston ជិតរៀបការ នាង បាន សម្រេចចិត្ត ចង់ពាក់ រ៉ូបរៀបការ មួយឈុត ដែលមានអាយុកាល ១២០ឆ្នាំ និងធ្លាប់ត្រូវបានស្លៀកពាក់ ដោយ កូនក្រមុំ ១០នាក់ ផ្សេងទៀត ដែលជាសាច់ញាតិទាំងអស់ ខាងម្តាយរបស់នាង តាំងពីឆ្នាំ ១៨៩៥ ។


នាង Abigail Kingston បានសម្រេចចិត្តពាក់រ៉ូបរៀបការបន្តពី យាយលួត

នាង Abigail បានរៀបរាប់ថា នាងបានដឹងថា រ៉ូបរៀបការមួយឈុតនេះ ពាក់ក្នុងពិធីមង្គលការ ដំបូងគេ ដោយ​ លោក យាយលួត របស់នាង Abigail ដែលមានឈ្មោះ Mary Lowry Warren ក្នុងឆ្នាំ ១៩៨៥​ ។ ក្រោយមក យាយទួត របស់ Abigail ក៏បានពាក់រ៉ូបរៀបការ ដដែលនេះ ដោយបានកាត់ រ៉ូបរៀបការនោះ ឲ្យខ្លីជាងមុន នៅ ទសវត្សឆ្នាំ ១៩៤០ ។ ហើយ ក្រោយមកទៀត ម្តាយ ​និង អ្នកមីង របស់ Abigail ក៏បន្តទម្លាប់ដដែលនេះ នឹងបាន ពាក់រ៉ូបរៀបការដដែលមួយនោះ  ក្នុងរៀបការបន្តទៀតផងដែរ ។


យាយលួតរបស់ នាង Abigail  លោកយាយ Mary Lowry Warren ពាក់រ៉ូបរៀបការក្នុងឆ្នាំ ១៩៨៥

Abligail បានប្រាប់បន្តថា នៅពេលដែលនាងនៅជាក្មេងស្រីម្នាក់ នាងធ្លាប់ឃើញ រូបថត កូនក្រមុំ ៦នាក់បាន ពាក់រ៉ូបរៀបការនោះ ហើយនាងក៏ធ្លាប់ គិតថានឹងពាក់រ៉ូប រៀបការនោះ ថ្ងៃ ណាមួយ ។ ហើយនៅ ពេលវេលាមក ដល់  Abligail ក៏ចង់ពាក់រ៉ូបរៀបការនោះ ក្នុងថ្ងៃ រៀបការ របស់នាង ហើយក៏ ប្រាប់ម្តាយរបស់នាង ពីការសម្រេច ចិត្ត របស់នាង។

ម្តាយរបស់ Abligail ដែលបានដឹងពីទម្លាប់រក្សាទុករ៉ូបរៀបការ បាននិយាយថា រាល់ក្រមុំ ដែលបានពាក់រ៉ូប រៀបការនេះ នឹងរក្សាទុករ៉ូបរៀបការ នេះបន្តទៀត ។ ហើយ អ្នកស្រី Leslie ក៏ទាក់ទងទៅ អ្នកស្រី Selier Ogden ជាមីងរបស់ Abligaila  ដែលកូនស្រី របស់ អ្នកស្រី Ogden គឺជាកូនក្រមុំដែល បានពាក់រ៉ូបរៀបការនេះ ចុងក្រោយគេបង្អស់ ។


អ្នកស្រី Leslie ត្រូវជាម្តាយរបស់ នាង Abligaila 

មីងរបស់ Abligaila បានរីករាយពេលលឺដំណឹងនេះ ហើយក៏ផ្ញើ រ៉ូបរៀបការនោះមកឲ្យ Abligaila ប៉ុន្តែ រ៉ូបរៀបការ នេះ មិននៅស្រស់ស្អាត ដូចរ៉ូបរៀបការដើមនៅឡើយ ដោយសារអាយុកាល យូរឆ្នាំពេក ក្រណាត់អាវមាន សភាពចាស់ និង ស្លេកពណ៌ ផងដែរ។  តែទោះបីជាយ៉ាងណា Abligaila  បានទាក់ទងឲ្យ អ្នកច្នៃម៉ូត រ៉ូបរៀបការ កូនក្រមុំម្នាក់ឈ្មោះ Deborah LoPresti បានចំណាយ ពេលជាង ៣ខែ ដើម្បីឲ្យជួយធ្វើការ កាត់ដេរ និង ច្នៃម៉ូត ដោយផ្លាស់ប្តូរក្រណាត់ និងរកក្រណាត់ មកជំនួស ក្រណាត់ខូតខាត និង ​មកដេរបន្ថែមពីលើ រ៉ូបរៀបការមួយ ឈុតនេះ ដើម្បីឲ្យ រៀបការនោះមាន ពណ៌ស្រស់ដូចដើមនិង មាន​សភាពដូចនឹងរ៉ូបរៀបការ  ដែលបន្សល់ទុក រាប់ជំនាន់នោះដែរ ។

យ៉ាងណាមិញ Abigail បាននិយាយថា នាងមិននឹកស្មានថា នាងនឹងមាន ឱកាសបាន ពាក់រ៉ូបរៀបការនេះឡើយ ហើយ នាងពិតជាមាន អារម្មណ៍រីករាយណាស់ ហើយរ៉ូបនេះ ពិតជាសាកសម សំរាប់នាង យកទៅពាក់នៅកម្មវិធី ពិសាអាហារ ក្នុងពិធីមង្គលការ របស់នាងដែរ ។ ចំណែកឯ អ្នកស្រី Leslie   ក៏បាននិយាយថា យើងពិតជារីករាយ ដែល រក្សាទុក ទម្លាប់បែប នេះ​បន្តទៅមុខទៀត ៕

រូបភាពខាងក្រោមនេះ បង្ហាញពី ស្ត្រីទាំង១១ នាក់ដែរ បានពាក់រ៉ូបរៀបការដូចគ្នា ក្នុងមង្គលការ៖

1: Mary Lowry


2: Jane Woodruff

3: Virginia Woodruff

4: Sara Seiler

5: Laird MacConnell

6: Leslie Kingston

7: Janet Kearns

8: Jane Odgen

9: Virginia Kearns

10: Ann Ogden

11. នាង Abigail Kingston

ប្រភព oddity

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]