ខេត្តស្វាយរៀង​ ៖ ​មានរឿង​អ​សិ​ល​ធម៌​​មិន​គួរ​អត់អោន​ឲ្យ​បាន​ដោយ​គ្រូ​​​​អគតិ​ម្នាក់​ដាក់​ទណ្ឌកម្ម​ សិស្ស​ស្រី​ម្នាក់ អាយុ​១១​ឆ្នាំ​ឲ្យ​ ឡើងឈ​រលើ​តុ​ក្នុង​ថ្នាក់រៀន ​ហើយ​ឲ្យ​លើកដៃ​ ឡើង​លើ​បែ​រមុខ​រក​មិត្ត​រួម​ថ្នាក់​​​ រួច​ប្រើ​ឲ្យ​សិស្ស​ប្រុស​ សម្រាត​សំពត់​ និង​ខោ​ក្នុង​របូត​ ដល់​កែងជើង ​និង​បញ្ជា​មិត្ត​រួម​ថ្នាក់​ឲ្យ​ មើល​សើច​លេងសប្បាយ ​។

​ដោយគ្មាន​ស្ថា​ប័នណា​ដោះស្រាយ​រក​យុត្តិធម៌​ទើប​លោកយាយ​វ​យ័​៦៤​ឆ្នាំ ​និង​ចៅ​រង​គ្រោះ​អំពាវនាវ​ ឲ្យ​សម្តេច​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​​ កាលពីរ​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃ​ទី​៣០​ កញ្ញា​២០១៥​ នៅ​ភូមិ​ទួល​ចំបក់​ ឃុំ​សង្កែ​ ស្រុក​រំដួល​។

បើ​តាម​លោកយាយ​ឈ្មោៈ​សា​រ៉​ន អាយុ​៦៤​ឆ្នាំ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ចៅ​ស្រីរង​គ្រោះ​​អាយុ​១១​ឆ្នាំ ​រស់នៅ​ក្នុង ភូមិ​កើតហេតុ​ខា​ងលើ ​ត្រូវ​គ្រូ​ប្រចាំ​ថ្នាក់​ធ្វើ​ ទារុណកម្ម​យ៉ាង​ អ​សីល​ធម៌​ ដោយ​ឲ្យ​ចៅស្រី​របស់​គាត់​ ឈរ​នៅ​លើ​តុ​បែ​រមុខ​ទៅ​រក​សិស្ស​រួម​ថ្នាក់ ​រួច​បញ្ជា​ឲ្យ​ លើកដៃ​ឡើង​លើ​ហើយ​ប្រើ​សិស្ស​ប្រុស​ ម្នាក់​សម្រាត​សំពត់​ និង​ខោ​ក្នុង​របូត​ដល់​ កែងជើង​អាក្រាត​កាយ​​ យ៉ាង​អាម៉ាស់​ក្រៃ​លែង​​។

លោកយាយ​បាន​បន្ត​ទៀត​ថា​ ករណី​ដ៏​អាម៉ាស់​នេះ​កើតឡើង​កាលពីរ​ថ្ងៃ​ទី​១៨​ ឧសភា​ ២០១៥​ វេលា​ម៉ោង​៩​ និង​១០​នាទី​ព្រឹក ​នៅ​សាលា​បឋម​សិក្សា​ ហ៊ុន​សែន​វត្ត​ថ្មី​ ស្ថិត​នៅ​ភូមិ​តា​បោង​ ឃុំ​សង្កែ​ ស្រុក​រំដួល​ ដោយ​គ្រូ​រោគ​ចិត្ត​ឈ្មោះ​ដួង​ ស៊ី​ណាត ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ជា​គ្រូបង្រៀន​ថ្នាក់​ទី​២​ សាលា​បឋម​សិក្សា​ហ៊ុន​សែន ​វត្ត​ថ្មី​។ ​

​មូលហេតុ​ធ្វើ​ទារុណកម្មនេះ​មក​ពី​កុមារី​រង​គ្រោះ​អាន​អក្សរ​លើ​ក្តា​រខៀន​មិន​រួច​(​មិន​ចេះ​អាន​អក្សរ​)​ទើប​គ្រូ​ អ​សីល​ធម៌​នេះ​ ដាក់​ទណ្ឌកម្ម​ហៅ​ឲ្យ​កុមារី​ រង​គ្រោះ​ទៅ​ឈ​រ លើ​តុ​បែរ​មុខ​មក​រក​សិស្ស​រួម​ ថ្នាក់​រួច​លើ​កដៃ​ឡើង​លើ​ និង​ឲ្យ​សិស្ស​ ឈ្មោះ​លាភ​ ភេទ​ប្រុស ​ស្រាតសំពត់​ និង​ខោ​ក្នុង​របូត​ដល់​កែង ជើង​បណ្តាល​ឲ្យ​សិស្ស​ក្នុង​ ថ្នាក់​ស្រែក​ហ៊ោ​ពេញ​ថ្នាក់ រៀន​ធ្វើ​ឲ្យ​ចៅស្រី​របស់​គាត់​ ខ្មាស់​គេ​ស្រែក យំ​រត់​ចេញពីសាលា​។

ក្រោយមក​បាន​គេច​សាលា​លែង​ហ៊ាន​ចូល​រៀន​រូប​គាត់​ជា​យាយ​ក៏​ចេះ​តែ​អង្វ​រចៅ​ឲ្យ​ទៅ​រៀន ​ក្រោយមក​ ទើប​ដឹង​ថា ​មូលហេតុ​ចៅ​មិន​ចូល​សាលា​ គឺ​មក​ពី​គ្រូ​ ប្រចាំ​ថ្នាក់​ដាក់​ទណ្ឌកម្ម​សម្រាត​ សំពត់​អាក្រាត​កាយ​ នៅ​មុខ​សិស្ស​ក្នុង​ថ្នាក់​ ទើប​លោកយាយ​ ទៅ​ប្តឹង​លោកនាយក​សាលា​ ហើយ​ចៅស្រី​ប្រាប់​ថា​ គ្រូ​ឈ្មោះ​ដួង​ ស៊ី​ណេ​ត​ នេះ​ដាក់​ទណ្ឌកម្ម​ចាប់​ សម្រាត​សំពត់​ច​នួន​ ៣​លើក​មក​ហើយ​​ ហើយ​អ្វី​ដែល​គាត់​កាន់តែ​ឈឺចាប់​នោះ​ រូប​គាត់​បាន​ដាក់​ពាក្យ បណ្តឹង​លោក​មេ​ភូមិ​ លោក​មេឃុំ​រហូត​មក​ ដល់​តុលាការ​សាលាដំបូង​ ខេត្ត​៥​ខែ​មក​ហើយ ​ពុំ​ទាន់​ទទួល​បាន​ យុត្តិ​ធម៌​ទើប​អស់ជម្រើស​ បាន​មក​ប្តឹង​អ្នក​សា​ព័ត៌​មាន​ សុំ​អំពាវនាវ​ដល់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ ជួយ​រក​យុត្តិធម៌​។

លោកយាយ​បាន​បន្ត​ទៀត​ថា​ ពេល​រូប​គាត់​ប្តឹង​នៅ​សាលាឃុំ ​លោក​មេឃុំ​បាន​ សម្រុះសម្រួល​ដោយ​ ជន​បង្ក​ឲ្យ​ ជម្ងឺ​ចិត្ត​ដល់​ចៅស្រី​រង​គ្រោះ​៣០០​ដុល្លារ ​លោកយាយ​ បាន​ប្រាប់​ថា​ ខ្ញុំ​ចាំ​សួរ​ម្តាយ​ចៅ​សិន​ ពី​ព្រោះ​ម្តាយ​ឪពុក​ចៅ​ បាន​ផ្ញើកូន​ឲ្យ​នៅ​នឹង​ យាយ​ហើយ​ទៅ​រកស៊ី​នៅ​ភ្នំពេញ​ យ៉ាងណា​សួរ​កូន​សិន​ ពេល​នោះ​ឈ្មោះ​អ៊ុ​ង​ រ៉ា ជំទប់​ឃុំ​សង្កែ​ និង​ត្រូវ​សាច់ញាតិ​គ្រូ​ បាន​និយាយ​ថា ​៣០០​ដុល្លា​រច្រើន​ណាស់​កូន​គេ​ចោទ​ពី​ប ទ​រំលោភ​សេព​ស​ន្ថវៈ​ គេ​ទា​រមិន​បាន​ប៉ុណ្ណឹង​ផង​ ចៅ​យាយ​ឯង​ ក្មេង​គ្រាន់តែ​សម្រាត​ សំពត់​ប៉ុណ្ណឹង​យក​ ទៅ​ប្រាក់​៣០០​ដុល្លារ​ច្រើន​ណាស់​។

ទើប​រូប​គាត់​ដក​ពាក្យបណ្តឹង​ពី​សាលាឃុំ​មក​ប្តឹង​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​ គឺ​សំណុំរឿង​ព្រហ្ម ទណ្ឌ​លេខ​១០៨ ​ចុះ​ថ្ងៃ​ទី​២៦​ ឧសភា​ ២០១៥ ​និង​ដល់​ថ្ងៃ​១៤​ កក្កដា​ ២០១៥ ​លោក​ហ៊ឹង​ ប៊ុ​ន ​ជា​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ ខេត្ត​បាន​កោះហៅ​ទៅ​សាក សួរ​ជន​ត្រូវ​ចោទ​ដួង​ ស៊ី​ណេ​ត ​បាន​ឡើង​ទៅ​សុំ​ សម្រុះសម្រួល​ ដោយ​ព្រម​សងជម្ងឺចិត្ត​២​ពាន់​ដុល្លា​រ ហើយ​ឲ្យ​លោក យាយ​ដក​ពាក្យបណ្តឹង​ ពី​លោក​ព្រះរាជអាជ្ញា​ ក៏​ប៉ុន្តែ​ឲ្យ​លោកយាយ​ ដូរ​បទ​ចោទ​ដាក់​ថា​ មិន​បាន​សម្រាត​ សំពត់​របូត​ដល់​កែង​ទេ​ គឺ​គ្រាន់តែ​គំរាម​។

ពេល​នោះ​លោក​ព្រះរាជអាជ្ញា​ប្រាប់​ថា បើ​ប្តូរ​ពាក្យបណ្តឹង​លោកយាយ​ក្លាយជា​ចុង​បណ្តឹង​វិញ​ ហើយ​ទើប​លោក យាយ​មិន​ព្រម​កែពាក្យបណ្តឹង ​និង​មិន​បាន​ ដក​ពាក្យបណ្តឹង​ទេ រ​ហូត​មក​ដល់​ថ្ងៃ​ទី​៣០​ កញ្ញា ២០១៥​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​ឡើយ​។

ទាក់ទិន​ករណី​នេះ​ដែរ​ លោក​ពៅ​ សា​មឿ​ន​ នាយក​សាលា​បឋម​សិក្សា​ហ៊ុន​សែន​វត្ត​ថ្មី​បាន​មាន​ ប្រសាសន៍​តាម​ ទូរ​សព្ទ័​ថា​ គ្រូ​ឈ្មោះ​ដួង​ ស៊ី​ណេ​ត ពិតជា​បាន​ ធ្វើ​ទារុណ​កម្ម​សិស្ស​ ដោយ​សម្រាត​សំពត់​សិស្ស​ ស្រី​ពិត​ប្រាកដ​មែន ហើយ​កុមារី​រង​គ្រោះ​ ត្រូវ​គ្រូ​ឈ្មោះ​ដួង​ ស៊ី​ណេ​ត​ ដាក់​ទណ្ឌកម្ម​៣​ លើក​មក​ហើយ ​និង​បាន​ដាក់​ទណ្ឌកម្ម​ ដល់​សិស្ស​ប្រុស​ៗ​ពីរ​ បី​នាក់​មក​ហើយ​ដែរ​ ក៏​ប៉ុន្តែ​កន្លង​មក​ រូប​លោ ក​មិន​បានដឹង​ទេ​ទើបតែ​លោ​ក​យាយ​កុមារី​រង​គ្រោះ​ មក​ប្តឹង​ទើប​បែកធ្លាយ​ រឿង​ពីរ​មុន​ៗ​លោក​ក៏​ បាន​រាយការណ៍​ ជូន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត​រួច​ហើយ​ដែរ​។

ចំណែក​មាតា​បី​តា​សិស្ស​វិញ​ក៏​បាន​សំណូមពរ​ដល់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ឲ្យ​បញ្ឈប់​ ឬ​ដក​គ្រូ​ឈ្មោះ​ដួង ​ស៊ី​ណេ​ត ​ចេញពី​សាលា​ហ៊ុន​សែន​វត្ត​ថ្មី​ ពួក​គាត់​មិន​អាច​ ទទួលយក​គ្រូ​អ​សីល​ធម៌​ ឲ្យ​មក​បង្រៀន​កូន​ៗ​ ពួក​គាត់​ទៀត​ឡើយ​។ ទាក់ទិន​ករណី​ចោទ ប្រកាន់​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​ គ្រូ​ឈ្មោះ​ដួង ​ស៊ី​ណេ​ត​ បាន​ទេ ​នៅ​ថ្ងៃ​ទី​៣០​ កញ្ញា នេះ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]