ស្វាយរៀង ៖ កម្មករកម្មការិរី រោងចក្រ កាត់ដេរ នៅតំបន់សេដ្ឋកិច្ច ពិសេសតាយ សេង ដែលមានទីតាំងស្ថិត នៅភូមិតាប៉ិច សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀងជិត ៣០នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពី ពួកគេបានជួបគ្រោះថ្នាក់ចរាចរ ដោយក្រឡាប់ រថយន្ដធ្លាក់ពីលើផ្លូវចូលទៅវាលស្រែ ខណៈ ដែលពួកគេកំពុងជិះរថយន្ដចេញពីធ្វើការ ត្រឡប់ទៅផ្ទះវិញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែល មិនបានផ្ដាច់ជីវិតមនុស្សខាងលើនេះ បាន កើតឡើងកាល ពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ ដែលគ្រោះថ្នាក់ចរាចរនេះ បណ្ដាលមកពីរថយន្ដកូរ៉េ ដែលដឹកកម្មករ ចេញពីធ្វើការនោះ បានដាច់ ទ្រុងបណ្ដាលឱ្យ រថយន្ដក្រឡាប់ធ្លាក់ពីលើផ្លូវចូលវាលស្រែ តែម្ដង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា នៅក្នុងរថយន្ដកូរ៉េនោះមានកម្មករ កម្មការិនី ចំនួន៤០នាក់ ជិះបន្ទាប់ពីពួកគេ ចេញពី ធ្វើការរោងចក្រនៅតំបន់សេដ្ឋកិច្ច ពិសេសតាយសេង ក្នុងក្រុងបាវិត ប៉ុន្ដែកម្មករ កម្មការិនី ដែលរងរបួសធ្ងន់ធ្ងរស្រាលមាន ចំនួន ២៨នាក់ ក្នុងនោះរបួសធ្ងន់ ៨នាក់ត្រូវ បានសមត្ថកិច្ចនិងសាច់ញាតិរបស់ខ្លួនបញ្ជូន ភ្លាមៗទៅកាន់មន្ទីរពេទ្យ ។

សមត្ថកិច្ចបានបន្ដថា គ្រោះថ្នាក់ចរាចរ នេះ ក៏បានធ្វើឱ្យរថយន្ដរងការខូចខាតយ៉ាង ធ្ងន់ធ្ងរផងដែរ ។ ចំពោះករណីនេះសមត្ថកិច្ច បានស្ដី បន្ទោស ចំពោះការធ្វេសប្រហែស និង មិនយកចិត្ដទុកដាក់ពីសុវត្ថិភាពរបស់កម្មករ កម្មការិនី ដែលជិះនៅក្នុងរថយន្ដ ។

ជាមួយគ្នានេះ តាមរយៈរូបភាពគ្រោះ ថ្នាក់ចរាចរខាងលើនេះ សមត្ថកិច្ចសូមអំពាវ នាវឱ្យម្ចាស់រថយន្ដផ្សេងទៀត ដែលប្រកប មុខរបរដឹក កម្មករកម្មការិនីរោងចក្រកាត់ ដេរ ត្រូវមានការប្រុងប្រយ័ត្ន និងពិនិត្យ មើលចំពោះរថយន្ដរបស់ខ្លួនឱ្យបានម៉ត់ចត់ ចៀសវាងកើតឡើង នូវគ្រោះថ្នាក់ជាយថា ហេតុ ដូចជាដាច់ទ្រុងខាងលើនេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ គុជ វិភាគ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]