ខេត្តរតនគិរី​ ៖ បុរស​ម្នាក់​បាន​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​ក្បែរ​ទ្រុង​ជ្រូក​ចាស់​ក្រោយ​ផ្ទះ​របស់​ខ្លួន​​ សង្ស័យ​ខ្យល់គរ ​ព្រោះ​ជា​មនុស្ស​ចូល​ ចិត្ត​ផឹកស្រា​ ស្រវឹង​ខួប​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ហេតុការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៥ និង២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩ ​កញ្ញា​ ​២០១៥ ​ស្ថិត​នៅ​ភូម​៤ ​សង្កាត់​កាចា​ញ​​ ក្រុង​បាន​លុង​។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ដែល​​​ស្លាប់​នោះ​មានឈ្មោះ អិត​ម៉ាក ហៅ​ភ័​ក្រ​ អាយុ​៤២​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ ស៊ីម ​វិបុល​ ​អា​យុ​៤៣​ឆ្នាំ មាន​កូ​ន ៤​នាក់​ ប្រុស​ម្នាក់​ក្នុង​បន្ទុក​ រស់នៅ​ភូមិ​ កើតហេតុ​ខាងលើ​។

តាម​ការ​រៀបរាប់​របស់​ប្រពន្ធ​ជន​រង​គ្រោះ​នោះ​បានឱ្យ​ដឹង​ថា ​ប៉ុន្មាន​ថ្ងៃមុន​កើតហេតុ ប្តី​របស់​គាត់​ ចេះ​តែ​ភ្ញាក់ផ្អើល ​ហើយ​តែងតែ​ រត់គេច​ពី​ហ្វូង​ មនុស្ស​ច្រើន​ៗ​ទៅ​ពួន​សំងំ​ ទីកន្លែង​ស្ងាត់​រហូត​ មក​ដល់​ព្រឹក​ថ្ងៃ​ កើតហេតុ​ស្រាប់តែ​ក្រោក​ពី​ព្រលឹម​ មិន​មាន​ស្លៀក ពាក់​ខោអាវ​ទេ​ មាន​តែ​ខោ​លី​អូ​ ចេញ​បាត់​ពី​ផ្ទះ​។

ពេល​នោះ​គាត់​ជា​ប្រពន្ធ​បាត់​ប្តី​ទាំង​ព្រលឹម​ដូ​ច្នេះ​ក៏ដើរ​កតាម​ផ្ទះ​អ្នក​ជិតខាង​ក្រែង​ប្តី​ របស់​គាត់​ ទៅ​រក​ (​ដក​មេ​)​ ផឹកស្រា​តែ​រក​ មិនឃើញ​ក៏ដើរ​រក​ ជុំវិញ​ផ្ទះ​ស្រាប់តែ​ ឃើញ​ប្តី​ដេក​ស្តូក​ក្បែរ​ ទ្រុង​ជ្រូក​ចាស់​ ក្រោយ​ផ្ទះ​ចំងាយ​ ប្រហែល​២០​ម៉ែត្រ​ពី​ផ្ទះ​ ក៏ស្រែក​ឆោឡោ​ឡើង​ រក​អ្នក​ភូមិ​ឱ្យ​ជួយ​ ប្តី​គាត់​ តែ​អ​កុស​ល ប្តី​គាត់​ស្លាប់​ បាត់​ទៅ​ហើយ​។

សមត្ថកិច្ច​បច្ចេកទេសនៃ​ស្នងកា​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​ មិនឃើញ​មាន​ ស្លាកស្នាម​អ្វី​នៅ​លើ​ដងខ្លួន​ សាកសព​ឡើយ​ គឺ​ជុំវិញ​នោះ​មាន​ ស្នាម​ស្មៅ​បាក់​ រាប​ប្រហែលជា​ បុរស​នោះ​ ប្រកាច់​មុន​ពេល​ស្លាប់ ​ហើយ​សមត្ថកិច្ច​ សនិ្នដ្ឋាន​ថា​ ប្រហែលជា​ គាត់​ខ្យល់គ​រ ព្រោះ​ផឹកស្រា​ មិន​ចេះ​ក្លែម​ ឬហូប​បាយ ​ហើយ​ស្រវឹង​ រាល់ថ្ងៃ​ធ្វើ​ឱ្យ​ខួរក្បាល​វង្វេងវង្វាន់​ រវើរវាយ​ រហូត​ភ័យ​ខ្លាច​ចេះ​តែ​ រត់គេច​ពី​ហ្វូង​មនុស្ស​ ទៅ​សំងំ​លាក់ ខ្លួន​រហូត​ ប្រកាច់​ស្លាប់​បែប​នេះ​តែ​ម្តង​៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]