រាជ​ធានី​ភ្នំពេញ​​​​ ៖ ​យុវជន​​ម្នាក់​​បាន​ស្លាប់​​បាត់​បង់​ជីវិត ឯ​​​​​២នាក់​ទៀត​​របួស​​ធ្ងន់​​និង​​​ស្រាល​​​ ដោយ​​សារ​​គ្រោះថ្នាក់​ចរាចរណ៍​​​ដែល​បាន​កើត​ឡើង​​នៅ​ចំណុច​ផ្លូវ​លេ​ខ​​ ៣៨៨ កែង​ផ្លូវ​លេខ​​២០៥​ សង្កាត់​ទួល​​ស្វាយ​ព្រៃ​​ទី​​២ ខណ្ឌ​​ចំការ​មន​ ​កាល​ពី​​វេលា​ម៉ោង​​២​និង​​១០​នាទី​​រំលង​អធ្រាត្រ​​ថ្ងៃ​ទី​​២៩ កក្កដា ​។

​តាម​ប្រភព​​ព័ត៌​មាន​​ពី​កន្លែង​កើត​ហេតុ​​​​បាន​ឱ្យ ​ដឹងថា​ យុវជន​​រង​គ្រោះ​​ដែល​ស្លាប់​​ឈ្មោះ​​បាក់ ហួង ​ហៅ​ទិន ​បាន​ជិះ​ម៉ូតូ​​ម៉ាក​ស្មាស​ ពណ៌​​ក្រហម ​ឌុប​គ្នា​​២នាក់​​ ​ចេញ​ពី​ផឹក​ស៊ី​​នៅ​ក្លិប​​យ៉ាំង​​ហ្គើល​​ឆ្ពោះ​ទៅ​​​លំនៅឋាន​​ដោយ​ធ្វើ​ ដំណើរ​​តាម​ផ្លូវលេខ​​៣៨៨​ ក្នុង​ទិ​ស​ដៅ​​ពី​កើត​ទៅ​លិច​ លុះ​ដល់​​ចំណុច​​​ផ្លូ​វកែង​​លេខ​​២០៥​​ ​ក៏​បុក​​​​ជាមួយ​​រថយន្ត​​កូរ៉េ​​ ​ពណ៌ស​ ​បើក​លើ​​ផ្លូវ​​លេខ​​២០៥ ​​ក្នុ​ង​ទិស​ដៅ​​ពី​ត្បូង​ទៅ​ជើង​​ បណ្តាល​​​​ឱ្យ​ឈ្មោះ​បាក់ ​ហួង ​​ដួល​​ម៉ូតូ​បោក​​ក្បាល​​ផ្ទុបនឹង​​រថយន្ត​​ស្លាប់​មួយ​រំពេច​​ ចំណែក​​​២នាក់​ទៀត​​រង​របួស​​ធ្ងន់​​​ម្នាក់​និង​​​ស្រាល​​​ម្នាក់​ ​ត្រូវបាន​​​​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ មន្ទីរ​ពេទ្យ​​កាល់ម៉ែត ។​ ​ក្រោយ​​ហេតុ​ការណ៍​​កើត​ឡើង​ ​​អ្នក​បើក​រថយន្ត​​កូរ៉េ​បាន​​បើក​រត់​​​ចម្ងាយ​​ប្រហែល​ជាង​១​គី​ឡូ​ ម៉ែត្រ​ ត្រូវ​ប៉ូលិស​​ដេញ​តាម​​ចាប់​​បាន​​ តែ​​អ្នក​បើក​​បរ​រត់​គេច​​ខ្លួន​បាត់ ។

​ក្នុង​ហេតុ​​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​​ ប៉ូលិស​មូល​ដ្ឋាន​​សហ​កា​រ​ជាមួយ​​​នគរ​បាល​ការិយា​ល័យ​​​​ចរាចរណ៍​​ផ្លូវ​ គោក​​ចុះ​វាស់​​វែង​​ រួច​​​​យក​រថយន្ត​​ខាង​លើ​​ និង​ម៉ូតូ​​របស់​អ្នក​​រង​គ្រោះ​​ទៅ​រក្សា​ទុក​នៅ​​ការិយា​ល័យ​​​​ជំនាញ​​ ដើម្បី​ចាត់​ការ​​តាម​ច្បាប់​ ។ ចំណែក​​​​​សពត្រូវ​បាន​​បញ្ជូន​ទៅ​​ធ្វើ​បុណ្យ​​នៅ​ឯ​​ស្រុក​កំណើត​​ខេត្ត​ ព្រៃ​វែង ៕

 

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]