ភ្នំពេញ៖ កម្មវិធីប្រកួតប្រឡង កញ្ញាឯកទេសចរណ៍ អន្តរជាតិ-កម្ពុជាលើកទី៣ ប្រចាំឆ្នាំ ២០១៥ បានធ្វើការ ជ្រើសរើស បេក្ខនារីដែល បានដាក់ពាក្យ ចូលរួមប្រកួត ជាលើកទី១ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០១៥ នេះ នៅក្នុងសណ្ឋាគារ ហ៊ីម៉ាវ៉ារី ។


គណកម្មាការកំពុងតែធ្វើបទសំភាសន៍ជាមួយបេក្ខនារីចូលរួមប្រកួត

កម្មវិធីប្រកួត​​​ ជ្រើស​រើសកញ្ញាឯក​ទេសចរណ៍ អន្តរជាតិ-កម្ពុជា នេះបាន​បង្កើតឡើងជា លើកដំបូង ក្នុងឆ្នាំ ២០១៣ ហើយ សម្រាប់ឆ្នាំ ២០១៥នេះ ជាកម្មវិធីលើកទី៣ ដែល កម្មវិធីប្រកួតនេះ មានគោលបំណង លើកតម្កើង ស្រ្តីខ្មែរ និង ចូលរួមផ្សព្វផ្សាយអំពី សក្តានុពល ទេសចរណ៍ របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ឲ្យបានស្គាល់ និងដឹង កាន់តែច្បាស់ពីប្រទេសកម្ពុជា។

កម្មវិធីប្រកួតនេះ ត្រូវបានចូលរួម គាំទ្រ​ដោយក្រសួងវប្បធម៌​ និងវិចិ​ត្រសិល្បៈ។ហើយ ​ ជ័យលាភីឯក នឹងទទួល បាន ការចំណា​យ​ផ្សេងៗ មានតំលៃជាទឹក ប្រាក់សរុប​​ 15,000 ដុល្លា និង ក្លាយជាបេក្ខនារី តំណាងឲ្យ​​​ ប្រ​ទេស កម្ពុជា​ ចូលរួមប្រកួតកញ្ញា ឯក​ទេសចរណ៍អន្តរជាតិ​ លើកទី 19​ ក្នុងវគ្គផ្តាច់​ព្រ័​ត្រ នៅថ្ងៃទី​ 28 វិច្ឆិកា 2015 នៅ ប្រទេសវៀតណាម។






បេក្ខនារី ដើរបង្ហាញម៉ូត និង បង្ហាញសមត្ថភាពដល់គណកម្មាការ

គួរបញ្ជាក់ដែរថា ការ​ប្រកួតផ្តា​ច់​ព្រ័​ត្រកម្មវិធីប្រកួតប្រឡង កញ្ញាឯក ទេសចរណ៍ អន្តរជាតិ-កម្ពុជាលើកទី៣ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ នៅសណ្ឋារគារសុខា ភ្នំពេញ។ ហើយចំពោះ​​ ការ​ជ្រើស​រើសលើកទី​ 2​  នឹងធ្វើឡើង នៅ​ថ្ងៃអាទិត្យទី​ 27 ខែកញ្ញា ឆ្នាំ 2015 នេះ ។

យ៉ាងណាមិញ ប្រសិនបើ យុវតីដែល ចាប់អារម្មណ៍ និង ចង់ដាក់ពាក្យ ក្នុងការជ្រើសរើស លើកទី២នេះ  អាចធ្វើ ការទំនាក់ទំនង មកកាន់​លេខទូរស័ព្ទ​ (089) 918 138 / (088) 688 6226 / (069) 688 038) ។ ចំពោះ ពាក្យសុំ ចូលរួម​ប្រកួតអាចទាញយកបានតាមរយៈគេហទំព័រនេះបាន www.misstourismcambodia.com

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]