ភ្នំពេញ៖ ក្រុមហ៊ុន LG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន សែលកាត ក្នុងការផ្ដល់ការ តាំងបង្ហាញ និង​បញ្ជរលក់ផលិតផល នៅការិយាល័យ សែលកាត ដោយរួម​ជា​មួយ​ កញ្ចប់គម្រោងពិសេស​ ដល់​អតិថិជន​សែលកាត ។

កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយបង្កលក្ខណៈឱ្យក្រុមហ៊ុន ​សែល​កាត តាំង​បង្ហាញ ​ចែកចាយ​និង​ លក់ផលិតផលទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដែលជាបច្ចេកវិទ្យា​ចុង​ ក្រោយ​បង្អស់​​​របស់​ LG ​ដូច​ជា​ LG G4; LG​ AKA; LG G3 Stylus​; LG L Bello​; LG F70​ និង LG LEON​។ គម្រោងនេះ​​ដឹកនាំ​ ដោយ​លោក  Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បាន​លើក​ឡើងថា ការអនុវត្ត គម្រោង​នេះ​ ចាប់​ផ្តើ​មធ្វើ ឡើងនៅ​ ការិយាល័យ​ក​ណ្តា​ល​ សែល​កាត​ ហើយ​នឹង បន្ត​អនុវត្ត​​ឆាប់ៗនៅតាម​ ការិយាល័យ​ផ្សេង​ទៀត​នៅ​ ក្នុង​រាជធានី​ភ្នំពេញ​​ សម្រាប់ដំណា​ក់​កាល​ទី1 ។

លោក Laszlo Barta ​នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន សែលកាត បាន​លើក​ឡើង“​គម្រោង​នេះ​ គឺ​មធ្យោបាយ​​​ផ្តល់​ជូន​អតិថិជន​ របស់​យើង​នូវ​ បទពិសោធ​គ្រប់​ជ្រុង​​​ ជ្រោយនៅ​ពេល​ ពួក​គាត់​មក​ដល់​ ការិយាល័យ​ក្រុមហ៊ុនយើងខ្ញុំ​។ គោលគំនិតសំខាន់​ គឺទិញនៅកន្លែង តែមួយដែលអាច ឲ្យ​អតិថិជន​​ យើង​ទទួល​បាន ទូរស័ព្ទទំនើប​ចុង​ក្រោយ​បំផុតក្នុង តម្លៃពិសេសទទួល​ បាន​ស៊ី​មសែលកាត​លេខ ពិសេសនិង កញ្ចប់គម្រោងពិសេស ពីសែលកាតហើយទាំងអស់​នេះត្រូវ​ បាន​រៀបចំជូន ដោយក្រុមការងារ សេវាអតិថិជនយើង។”

ឧបករណ៍​បច្ចេកវិទ្យា LG ទាំងអស់​ដែលនៅបញ្ជរក្រុមហ៊ុន​សែល​កាតមាន ជាប់​មកជាមួយ ការផ្តល់ជូន​ ពិសេសសម្រាប់តែ​ អតិថិជន​សែល​កាត​។ ទូរស័ព្ទមួយ​ចំនួ ននឹង​ផ្ដល់ជូនការ​បញ្ចុះ តម្លៃ ​គម្រោងឥត​គិត​ថ្លៃ ពី​សែល​កាត ​ ឬថែមជូនឧបករណ៍ បន្ថែមទៀត​ដោយ​ ឥត​គិត​ថ្លៃផងដែរ ​ដែលទាំងអស់ នេះគ្មាននៅ​ ហាង​លក់​ LG ផ្សេងដ៏​ទៀតឡើយ​។

ក្រុមហ៊ុន LG កំពុង​គ្រោងសម្ពោធដាក់លក់​ឧបករណ៍​ថ្មីៗជាច្រើនទៀត ជាមួយ​គ្នានៅ​ សែលកាតដោយ នាំមកនូវការផ្តល់ជូនជា ពិសេសដែលមាន នៅតែក្រុមហ៊ុន សែលកាត ប៉ុណ្ណោះ​។

លោក ​ Hor Hab ​អគ្គនាយករង​ក្រុមហ៊ុន LG បានថ្លែងថា៖ "ក្រុមហ៊ុន ​​​សែលកាត ដែល​ជា ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ ជាទីទុកចិត្ត​ បំផុត​នៅកម្ពុជា ​គឺជា​ដៃ​គូដ៏សក្ដិសម​ សម្រាប់ពាណិជ្ជនាម ក្រុមហ៊ុន LG ។ កិច្ចព្រមព្រៀង​នេះ​នឹង​ឆ្លុះបញ្ជាំង ឲ្យឃើញ​ថាយើង​ កំពុង​ធ្វើការ​យ៉ាង​ ជិតស្និទ្ធ​ជាមួយ​គ្នា​ មិនត្រឹមតែ​នៅ​ ក្នុង​ការ​លក់​ ឧបករណ៍​បច្ចេកវិទ្យាប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏ដូចជា ក្នុងការណែនាំ​ នូវឧបករណ៍ បច្ចេកវិទ្យា​ថ្មី​ៗ ផ្សេងទៀតរបស់​ យើង​ទៅ​ កាន់ទី​ផ្សារនិង​ការអភិវឌ្ឍ​ សម្រាប់កម្មវិធី​ផ្តល់​ជូន​ ពិសេស​និង​ សកម្មភាពផ្សេងៗ​ដែលសុទ្ធសឹង តែ​មាន​ ផលប្រយោជន៍​ទៅវិញទៅមក​បាន​។ ខ្ញុំ​រំពឹងយ៉ាងមុត មាំលើកិច្ច​សហប្រតិបត្តិការ ​និង​លទ្ធផល​វិជ្ជមាន​ ចំពោះកិត្តិនាម ក្រុមហ៊ុនទាំងពីរ ​និង​អតិថិជន​យើង​។”

ឧបករណ៍បច្ចេកវិទ្យា LG បច្ចុប្បន្ននេះ​មានលក់នៅការិយាល័យ​ក​ណ្តា​លក្រុមហ៊ុន​ សែល​កាត ដែលមាន ទីតាំង​នៅ​តាមបណ្ដោយ មហាវិថី​ព្រះសីហនុ។ សម្រាប់កា​រិ​យា​ល័​យ ផ្សេង​ទៀត នឹងមានដាក់ លក់ LG ឆាប់ៗនេះ​។

អតិថិជន​ដែល​មកកាន់ការិយាល័យ​ក​ណ្តា​លសែល​កាត​អាច​រីករាយ​ទទួលបាន​ការ​ ផ្ដល់​ជូនដូច ខាងក្រោម ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]