ការចិត ផ្លែឪឡឹក មានច្រើនរបៀប និងច្រើនយ៉ាង តែ បើចិត ទុកសាច់ឲ្យនៅទាំងមូល និងសម្បក មិនខ្ទេចខ្ទីនោះ វាហាក់ដូចជា ពិបាកនឹងធ្វើ។

ជួបជាមួយនឹង តារាយូធូប លោក Mark Rober ដែលមានអ្នកតាមដាន ជាង ១លាននាក់ បានបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញពី គន្លឹះក្នុងការចិត ផ្លែឪឡឹក ដែលទុកសាច់ខាងក្នុងឲ្យ នៅទាំងមូល និងសម្បកវិញ ក៏នៅតែមូល ដូចគ្នា គ្រាន់តែពុះជាពីរ។ ការបង្ហាញនេះ បានធ្វើឲ្យ ក្មេងៗមួយក្រុម នាំគ្នា ចំហរមាត់ ក្រោយពី គាត់បានបង្ហាញពី សាច់ផ្លែឪឡឹក ទាំងមូលនេះ។

សម្រាប់វីដេអូនេះមាន អ្នកទស្សនាជាង ១៩លានដង ក្នុងរយៈពេលតែ មួយអាទិត្យប៉ុណ្ណោះ ដែលបណ្ដាញ យូធូបរបស់គាត់ តែងតែពាំនាំនូវ គំនិតថ្មី បែបវិទ្យាសាស្ដ្រ និងច្នៃប្រឌិត។ យ៉ាងណាមិញ នៅនាទីបន្ទាប់ ក្រោយពីបង្ហាញពី ផ្លែឪឡឹកនេះ ទៅកាន់ក្មេងៗ គាត់ក៏បង្ហាញពី តិកនិក ក្នុងការចិតផ្លែឪឡឹក ដែលជាក់ស្ដែងណាស់ ការពិតគាត់មិនមែន ប្រើផ្លែឪឡឹក តែមួយនោះទេ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]