អេហ្ស៊ីប៖ មហាសេដ្ឋី ជនជាតិអេហ្ស៊ីប បានស្នើទិញ កោះមួយពី ប្រទេសអ៊ីតាលី រឺក្រិច ហើយយកទៅ អភិវឌ្ឍន៍ដើម្បីជួយទៅ ដល់ជនភាសខ្លួន រាប់សែននាក់ ដែលបានជម្លាស ចេញពីប្រទេសស៊ីរី និងចេញពី ជម្លោះផ្សេងៗទៀត។

ព័ត៌មាននេះ ត្រូវបានប្រកាស ចេញពីបណ្តាញសង្គម Twitter ដែលមហាសេដ្ឋី ផ្នែកទូរគមនាគមន៍ លោក  Naguib Sawiris បាននិយាយថា៖ "សូមឲ្យប្រទេសក្រិច រឺអ៊ីតាលីលក់ កោះឲ្យខ្ញុំមួយ ហើយខ្ញុំនឹងដាក់ វាឲ្យឯករាជ្យ រួចទទួលជនភាស ខ្លួនឲ្យស្នាក់នៅ និងផ្តល់ការងារ ដល់ពួកគេដោយ សាងសង់ប្រទេស ថ្មីនៅទីនោះ"។ គួរបញ្ជាក់ផងដែរថា មនុស្សច្រើនជាង ២,៣០០ នាក់បានបាត់ បង់ជីវិតនៅ ក្នុងសមុទ្រ ព្រោះតែព្យាយាម ឆ្លងទៅកាន់ ទ្វីបអឺរុប ចាប់តាំងពី ខែមករាមកម្ល៉េះ ហើយពួកគេភាគ ច្រើនគឺជាជនជាតិស៊ីរី ដែលបានចាក ចេញពីប្រទេស របស់ពួកគេ ដោយសារជម្លោះ អស់រយៈពេល បួនឆ្នាំកន្លះ មកនេះ។ សេចក្តីប្រកាស របស់លោកបាន ចេញផ្សាយក្រោយ រយៈពេលមួយថ្ងៃ បន្ទាប់ពីរូបភាព ដ៏គួរឲ្យសង្វេគ របស់សាកសព ក្មេងប្រុសអាយុ ៣ឆ្នាំឈ្មោះ Aylan Kurdi អណ្តែត មកទើរនៅ លើឆ្នេរខ្សាច់ នៃប្រទេសទួរគី បន្ទាប់ការ លិចទូកនៅ ក្នុងសមុទ្រ មេឌីទែរ៉ាណេ។

លោក Sawiris បានបញ្ជាក់ថា គម្រោងនេះពិត ជាអាចធ្វើបាន ហើយលោកនឹង ផ្តល់ដំណឹងនេះ ទៅដល់រដ្ឋា ភិបាលក្រិច និងអេហ្ស៊ីបឲ្យបានដឹង។ លោកបានបន្តថា ក្រិច និងអីុតាលី មានកោះច្រើន ណាស់ដែលជា ទីរហោស្ថាន ហើយអាចផ្ទុក ជនភាសខ្លួនបាន រាប់សែននាក់ កោះទាំងនោះ អាចមានតម្លៃពី ១០លាន ទៅ​ ១០០ លានដុល្លារ តែអ្វីដែលសំខាន់ គឺការអភិវឌ្ឍន៍ បន្ថែមពីលើនោះ។ លោកនឹងបង្កើត ជម្រកបណ្តោះអាសន្ន ដើម្បីធ្វើជាផ្ទះ របស់ពួកគេ បន្ទាប់មកលោក នឹងជួលមនុស្ស ឲ្យទៅសាងសង់ ផ្ទះ សាលារៀន​ និងមន្ទីរពេទ្យ នៅទីនោះ។ លោកបានបន្ថែមថា៖ "ប៉ុន្តែនៅពេល ដែលស្ថានការណ៍បាន ប្រសើរហើយ ប្រសិនបើអ្នក ណាម្នាក់ចង់ត្រលប់ ទៅប្រទេសកំណើត របស់ពួកគេវិញ ក៏ទៅចុះ"។ លោកទទួល ស្គាល់ថាគម្រោង មួយនេះពិត ជាមានការពិបាក ដូចជាការ បញ្ចុះបញ្ចូល ឲ្យក្រិច និងអ៊ីតាលី លក់កោះឲ្យ ព្រមទាំងការ បង្កើតឲ្យមាន ប្រព័ន្ធច្បាប់ និងទំនៀម ទំលាប់ជាដើម។ លោក Sawiris បានលើកឡើង ទៀតថា៖ "ប៉ុន្តែអ្នកដែល កំពុងស្វែង រកជម្រក គួរតែត្រូវបាន គេចាត់ទុក ឲ្យដូចជាមនុស្ស តែអ្វីដែលពួក គេកំពុងទទួលបាន នូវពេលនេះ គឺពួកគេត្រូវ បានគេចាត់ទុក ដូចជាសត្វក្របី"។ 

គួរបញ្ជាក់ផងដែរថា លោក Naguib Sawiris គឺជានាយក ប្រតិបត្តិនៃក្រុមហ៊ុន Orascom TMT ដែលធ្វើប្រតិបត្តិការទៅលើ បណ្តាញទូរស័ព្ទ ចល័តជាច្រើន ក្នុងតំបន់កណ្តាល នៃភាគខាងកើត និងប្រទេសក្នង ទ្វីបអាហ្វ្រិច រួមបញ្ចូលទាំងក្រុមហ៊ុន បណ្តាញទំនាក់ ទំនងក្រោមទឹក របស់កូរ៉េខាងត្បូង ទៀតផង។ គាត់ក៏ជាម្ចាស់ នៃស្ថានីយ ទូរទស្សន៍មួយរបស់ ប្រទេសអេហ្ស៊ីប ផងដែរ។ 


 

រូបភាពលោក Naguib Sawiris (ខាងស្តាំ) និងក្មេងប្រុសស៊ីរីដែលបានស្លាប់

ប្រភព៖ ដេលីម៉េល

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]