ភ្នំពេញ៖ ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់ការ អភិវឌ្ឍអ​ន្ដ​រ​ជាតិ ដែលហៅកាត់ថា USAID​ និង​គម្រោងគំនិត​ ច្នៃប្រឌិតអភិវឌ្ឍ (Development Innovations) របស់ខ្លួន បានចូលរួមជាមួយអង្គការ​ Cambodian NGO ACTION IEC ក្នុងពិធីចុះ​ ហត្ថលេខាលើ អនុស្សរណៈ​​យោគ​យល់​គ្នា​ ជាមួយក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុន ផ្ដល់សេវាកម្មទូរស័ព្ទចល័ត លំដាប់ឈាន មុខនៅកម្ពុជា ដើម្បី​សម្ពោធ ដាក់ឲ្យដំណើរ​ការ​មុខងារកម្មវិធី ប្រមូល​មូល​និ​ធិ​ប​ណ្តា​ញ អ៊ីនធើណិតមួយ ដើម្បី​គាំទ្រ​ដល់​អង្គការ សង្គមស៊ីវិលកម្ពុជា (CSOs) ជាច្រើន។

កម្មវិធី​ តោះហ្វាន់ (TOS Fund) ដែលមានន័យជាខេមរភាសាថា “តោះផ្ដល់ ជំនួយមូលនិធិ” នឹងត្រូវដាក់ ឲ្យប្រើប្រាស់ជាប្រព័ន្ធ ប្រមូលមូល និធិតាមអ៊ីនធើណិត សម្រាប់ជួយដល់ អង្គការសង្គម ស៊ីវិលកម្ពុជាដែល កំពុងស្វែងរកប្រភព ជំនួយធនធាន សមស្របនៅក្នុង ស្រុកស្របពេល ប្រភពជំនួយផ្សេងៗ ពីបរទេសនានាត្រូវ បានកាត់បន្ថយដោយសារ កំណើនលូតលាស់ នៃសេដ្ឋកិច្ចកម្ពុជា។ មុខងារកម្មវិធី ប្រមូលមូលនិធិ អន្តរជាតិ ភាគច្រើន ​មិនអាច​ផ្តល់​ជម្រើស សម្រាប់ទទួល វិភាគទាន​ក្នុង​ ស្រុកបានទេ​ ម្យ៉ាងទៀត នៅកម្ពុជា ​មធ្យោបាយ ប្រមូលមូលនិធិ​តាមអនឡាញ ក៏នៅមានកម្រិតណា ដែលមិនអាចបង្កលក្ខណៈ ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ កម្ពុជា​ឲ្យចូលរួម​គាំទ្រ​បុព្វហេតុ​សង្គម បាននៅឡើយ​។ ការអភិវឌ្ឍ បច្ចេកវិទ្យាសម្រប សម្រួលការ ប្រមូលមូលនិធិ ក្នុងស្រុក ​អាច​បង្កើនទាំងជំនួយ មូល​និ​ធិ​ជាតិ​ និង​អន្តរជាតិ​ផងដែរ។ ដូច្នេះ​អង្គការ Action IEC ​កំពុង​នាំមុខ​ ដើម្បី​​ដំណើរ​ការមុខងារ កម្មវិធីប្រមូលមូលនិធិ ដំបូងគេ​ដែល​ មិន​ធ្លាប់​មាននៅ​ ប្រទេស​កម្ពុជា​។

Action IEC ជា​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​មួយ​ដែល​មាន​បេសកកម្ម​លើក​កម្ពស់​ ការ​អប់រំ​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រប​តាមវប្ប​ធ​ម៌ (វីដេអូ​ វិទ្យុ IEC​ ការ​ផ្សព្វផ្សាយ​ ការ​បង្ហាញនៅលើ​ទូរស័ព្ទ ​និង​គេទំព័រ ផ្សេងៗ)។ អង្គការនេះបាន​ធ្វើការ​ យ៉ាង​ទូលំទូលាយ​ជាមួយ​ អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ស្រុក​និង​អន្តរជាតិ (CSOs​) នៅ​ក្នុង​ប្រទេស​ កម្ពុជា​អស់​រយៈ​ពេល​ពីរ​ទសវត្សចុ ង​ក្រោយ​នេះ ក្រោមជំនួយឧបត្ថម្ភគាំទ្រ ក្រៅប្រព័ន្ធពី​ទីភ្នាក់ងារ USAID ។

យោងតាមប្រសាសន៍លោកស្រី រីបេកា ប្លេក នាយក​បេ​សកកម្ម​របស់ ទីភ្នាក់ងារ USAID ប្រចាំនៅ កម្ពុជាបាន​ឱ្យ​ដឹង​ថា៖ ​“មុខងារកម្មវិធី ប្រមូលមូល និធិរបស់ Action IEC អាចជួយ​អង្គការ​ ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​នានា ឲ្យ​បន្ត​​រួមចំណែក​ក្នុង​ការ​ អភិវឌ្ឍ​​ប្រទេស​កម្ពុជា​។ មុខងារកម្មវិធីនេះ នឹងជួយបង្កើនទំនុក ចិត្តសម្រាប់អ្នក ចូលរួមគាំទ្រកម្ពុជាតាមរយៈការលើក កម្ពស់គុណភាព ក្នុងរបាយការណ៍លក្ខខណ្ឌ និង ប្រព័ន្ធបង់ប្រាក់ ដែលធានាបាន នូវតម្លាភាពក្នុងរបៀបនៃការ គ្រប់គ្រងប្រើ ប្រាស់ជំនួយ មូលនិធិជាដើម។”

តាមអនុស្សារណៈនៃកិច្ចព្រមព្រៀងជាដៃគូនេះ សែលកាត នឹងសហការឧបត្ថម្ភ សម្រាប់គំនិតផ្ដួចផ្ដើម ប្រមូលមូលនិធិនេះ ​រួម​មាន​ទាំងការ​ ទិញ​អាជ្ញាប័ណ្ណ​ សម្រាប់ភ្ជាប់កម្មវិធី ប្រមូលមូលនិធិ ​និងការ​ផ្តល់​ជំនួយ ជាមធ្យោបាយបង់ប្រាក់បរិច្ចាគ តាមរយៈលេខកូដខ្លីជាសារ SMS និងការបង់ ប្រាក់តាមកាតទូទាត់ សែលកាតផងដែរ។ គម្រោងគំនិត​ច្នៃប្រឌិត អភិវឌ្ឍរបស់ ទីភ្នាក់ងារ​ USAID នឹងជួយគាំទ្រ ដល់ការអភិវឌ្ឍ មុខងារកម្មវិធី និងជួយ​លើក​ស្ទួយយុទ្ធនាការ​ដើម្បី​ ទាក់​ទាញប្រជាប្រិយភាព ​ចំណាប់​អារម្មណ៍ និង​ការ​គាំទ្រ​ពី មជ្ឈដ្ឋានផ្សេងៗដល់​ គំនិត​ផ្តួ​ច​ផ្តើម​នេះ​ផងដែរ។ 

លោក Niek Van Veen នាយក​ទីផ្សារ​របស់ក្រុមហ៊ុន សែលកាត បានមាន ប្រសាសន៍ថា៖ "​ មានអង្គការ​មិនមែន​រដ្ឋាភិបាល​ ច្រើនណាស់ ​មាន​បំណងចូល​រួម​ចំណែក​ ដល់​ការ​អភិវឌ្ឍ​ សង្គម​ស៊ីវិល​កម្ពុជា ប៉ុន្តែ ត្រូវជួបបញ្ហា​ប្រឈម​ ជាច្រើន។ យើង​ជឿ​ថា​ ជោគ​ជ័យ​នៃ​គំនិត​ផ្តួ​ច​ផ្តើ​ម​ ទាំង​នេះពិតជា​ ទាក់ទាញទំនុកចិត្ត កាន់តែទូលំទូលាយពី សំណាក់ការ​គាំទ្រ​ និងការចូល រួមក្នុងស្រុក​។ កង្វះ​ខាត​ការ​យល់​ដឹង ​និង​កង្វះ​មធ្យោបាយ​ សម្រាប់ប្រជាពលរដ្ឋខ្មែរចូល​រួម​ ចំណែក​សម្រាប់ គំនិត​ផ្តួ​ច​ផ្តើ​ម​ទាំង​នេះ​ គឺ​ជា​ឧបសគ្គ​មួយ ដែល​ត្រូវជម្នះឲ្យបាន។ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ ទីភ្នាក់ងារ USAID ការលើកឡើងនូវ កម្មវិធី  តោះហ្វាន់ នេះ  គឺដើម្បីជម្នះរាល់ ឧបសគ្គរារាំង​ ទាំង​នេះ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ ទូរគមនាគមន៍​មួយ យើង​មើល​ឃើញ​ថា​វា​ មិន​​ត្រឹម​តែ​ជា​ឱកាស មួយដើម្បីតបស្នងដល់សង្គមនោះទេ ប៉ុន្តែជាកាតព្វកិច្ច ក្នុងការ​​ផ្តល់នូវទំនាក់ ទំនងដែលមិន​គ្រាន់​តែ​ សម្រាប់​ការ​កម្សាន្ត​នោះ​ដែរ ​ប៉ុន្តែក៏ជាមធ្យោបាយដ៏ មានប្រយោជន៍​ជា​ច្រើន​ទៀតក្នុងការ​ លើក​កម្ពស់កិច្ច​ សហប្រតិបត្តិការ ដែលផ្ដល់​សារៈ​សំខាន់ចំពោះពួក​គេ ​ហើយផល​ប៉ះ​ពាល់ សម្រាប់ពួកគេ ក៏ជាផលប៉ះពាល់ ដល់សហគមន៍ផង​។ "

 ការសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់មុខងារកម្មវិធី តោះហ្វាន់ ជាផ្លូវការ នឹងត្រូវធ្វើឡើង នៅក្នុង ខែកញ្ញា 2015 នេះ។ យុទ្ធនាការ សាក​ល្បង​ខ្លះ​ចំនួន 15 ត្រូវ​បាន​រំពឹង​ថា​នឹងបានជ្រួតជ្រាបយ៉ាង ទូលំទូលាយដល់ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំឲ្យ ងាកមក​គាំទ្រ ​និងចាត់ទុកថាវាមានសារៈ សំខាន់ចំពោះ​ខ្លួន​។ ដោយ​ផ្អែក​លើ​ ចំនួន​ថវិកានៃ​មូល​និ​ធិដែលប្រមូលបាន ​គម្រោង​សាកល្បង​ពី បណ្ដា​អង្គការ​ចំនួន 15 អាច​​ជួយសម្រួល​ និងបង្កើន​ទៅកាន់កម្រិតខ្ពស់ជាលំដាប់​នា​ ពេល​អនាគត​ជាមួយ ជំនួយ​មូលនិធិ​ដែល បានពីវិស័យ​ ឯកជនផង ​និងជំនួយដែល​បាន​ មក​ពី​ការ​ធ្វើ​យុទ្ធនាការ​ដោយ អង្គការដោយខ្លួនផ្ទាល់ផង ដែរ។

លោក Cedric Jancloes អ្នកសម្របសម្រួលគម្រោង របស់អង្គការ  ACTION IEC បាន ឲ្យដឹងថា “ការប្រមូលមូលនិធិអនឡាញ (Crowdfunding) គឺជាគោលគំនិត ថ្មីដែលទាមទារ ការខិតខំប្រឹងប្រែង អត់ធ្មត់ខ្ពស់ និងជំនាញបច្ចេកវិទ្យាដើម្បីឲ្យ ដំណើរការទៅ បាននៅកម្ពុជា។ នេះជាមូលហេតុដែលយើង មានសំណាង និងត្រេកអរបំផុតដែលបានការជួយ ជ្រោមជ្រែងពេញទំហឹងពី សំណាក់ផ្នែកទទួល បន្ទុក វិស័យអភិវឌ្ឍន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទ។ តោះហ្វាន់ គឺជាច្រកថ្មីមួយ សម្រាប់អ្នកដែលចង់ជួយគ្នា ទៅវិញទៅ មកនៅកម្ពុជា។ មានបុព្វហេតុដើម្បីសង្គមល្អៗច្រើនណាស់ ហើយក៏មាន គំនិតអស្ចារ្យថ្មីៗ ច្រើនណាស់ដែរ ជារៀងរាល់ថ្ងៃ ដែលត្រូវការមូលនិធិ។ យើងត្រៀមផ្សារភ្ជាប់ គោលគំនិតទាំងនោះ ទៅនឹងមនុស្ស និងសង្គម។”


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]