ទីបំផុតទៅ P8max សិស្សច្បងធំរបស់ P8 កំពូលស្មាតហ្វូនក្រុមហ៊ុន Huawei បានមកដល់​ ទីផ្សារកម្ពុជា ហើយ ជាមួយតម្លៃត្រឹមតែ $559 ប៉ុណ្ណោះទាបជាងការ រំពឹងទុកប្រមាណ ជាង $100 ដុល្លារ។
P8max ជាផលិតផលរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុន​ស្មាតហ្វូន លំដាប់​ថ្នាក់​លេខ​បី​​ ពិភពលោក មានអេក្រង់ទំហំ 6.8 អ៊ីញ ធំជាងសិស្ស​ប្អូន P8 ដែលមានអេក្រង់ ត្រឹមតែ 5.2 អ៊ីញ។ ចំណែកថាមពលថ្មរបស់ P8max មានកម្លាំងរហូតដល់ 4360mAh ស័ក្តិសមបំផុតសម្រាប់ អ្នក​ប្រើប្រាស់ ដែលចូលចិត្តអេក្រង់ធំ និងមិនចូលចិត្ត​សាកថ្មច្រើន ដងក្នុងមួយថ្ងៃ។

ក្រៅពីមាឌធំ​ P8max ក៏មានអង្គប្រតិបត្តិការប្រភេទ Hisilicon Kirin 935 Octa-core 2.2GHz4 ជាមួយប្រព័ន្ធប្រតិបត្តិការ Android 5.0  និង EMUI 3.1 ចុងក្រោយបំផុតរបស់ Huawei ដែលមាន​លក្ខណៈងាយស្រួល បំផុតក្នុងការប្រើប្រាស់។

បើនិយាយពីបច្ចេកវិទ្យា ភាពឆ្លាត និងភាពច្នៃប្រឌិតវិញ ក្បាច់គុណរបស់ P8max គឺប្រហាក់​ ប្រហែល​គ្នា​ទៅ​នឹង P8 ដែរ។ P8max មានមុខងារ ថតចលនា​ពន្លឺ (Light Painting) ដែល​អាច​ថត​ចលនា​ពន្លឺ ចលនាទឹកហូរ និងគន្លងតារាបាន​យ៉ាងស្អាត និងប្រកបដោយ​ ភាព​ច្នៃប្រឌិតខ្ពស់។ ក្រៅពីនេះ P8max ក៏មានកម្មវិធី Director Mode ដែលអាចភ្ជាប់ជាមួយស្មាតហ្វូន Android បីផ្សេងទៀត ដើម្បីថតសកម្មភាព ពីច្រើនជ្រុងផ្សេងគ្នាក្នុង ពេលតែមួយ។ មិនតែប៉ុណ្ណោះ មួយក្បាច់ ទៀតរបស់ P8max មិនបាច់ប្រាប់ក៏ដឹងថា រៀនពីគ្រូតែមួយជាមួយ P8 ដែរ គឺក្បាច់ Clever Screen Shot ដោយប្រើខ្នងម្រាមដៃគោះពីរដង Knock Knock នៅលើអេក្រង់។

សរុបមក អ្នកប្រុសធំរបស់ Huawei ដែលទើបតែមកដល់ទីផ្សារកម្ពុជា មិនត្រឹមតែ​ សង្ហា​ប៉ុណ្ណោះ​ទេ ថែមទាំងពូកែទាំងផ្នែកបច្ចេកវិទ្យា និងភាពច្នៃប្រឌិតផងដែរ។ ជាមួយតម្លៃ $559 នេះអតិថិជន ដែលជាង P8max នឹងទទួលបាន Bluetooth Speaker, ស្រោមហ្ស៊ីន និងស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ $5 ក្រៅប្រព័ន្ធម្ដង ព្រមទាំង $10 ក្នងប្រព័ន្ធ និងអ៊ីនធើណេត 4G ជារៀងរាល់ខែ រយៈពេល 1ឆ្នាំ។។

គួរបញ្ជាក់ថាបើប្រៀបធៀបអ្នកប្រុសធំ P8max របស់ Huawei ជាមួយស្មាតហ្វូន ដទៃទៀត ដែល​ទើបតែ ចេញលក់ P8max មានអេក្រង់ធំជាង ថាមពលថ្មខ្លាំងជាង មុខងារកាមេរ៉ាពិសេសជាង តម្លៃក៏ធូរថ្លៃជាងដែរ។

បើសិនជាលោកអ្នកចង់ដឹងថាតើ P8max មានរូបរាងសង្ហា និងវិជ្ជាគុណខ្លាំងប៉ុណ្ណា សូមទស្សនា​វីដេអូខាងក្រោម៖

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]