បរទេស៖ គួរឲ្យស្រលាញ់យ៉ាងនេះ! ឲ្យតែម្តាយអានសៀវភៅរឿងឲ្យស្តាប់​ ដល់ភាគបញ្ចប់ដឹងតែ យំសោក បោកខ្លួន តែម្តង។


រូបភាព ពេលដែលក្មេងតូចនោះយំ ក្រោយពេលរឿងចប់

តាមរយៈឃ្លីបវីដេអូមួយ មានរយៈពេល ១នាទី ៣៦វិនាទី មានចំណងជើងថា “The saddest bookworm” ទើបត្រូវបានបង្ហោះចូលក្នុងគេហទំព័រយូធូប កាលពីថ្ងៃទី ៣១ សីហា កន្លងទៅនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងឃ្លីបនេះបង្ហាញពីម្តាយវ័យក្មេងម្នាក់ កំពុងតែអានសៀវភៅរឿងនិទាន ឲ្យកូនតូចម្នាក់ស្តាប់ យ៉ាងសប្បាយរីករាយ ដែលសៀវភៅនោះមានចំណងជើងថា “I am a Bunny” និពន្ធដោយលោក Nicholas។ ប៉ុន្តែ រាល់ពេលដែលម្តាយរបស់គេ អានដល់ភាគបញ្ចប់នៃរឿង ទារករូបនេះ ហាក់ដូចជាមានប្រតិកម្មយ៉ាងរហ័ស ប្រែទឹកមុខ ហើយស្រែកយំសោក បោកខ្លួន ហាក់ដូចជាមិនចង់ឲ្យរឿង នោះបញ្ចប់ឡើយ៕


តោះ! ចង់ដឹងថា ចេះយ៉ាងណានោះ សូមទស្សនាឃ្លីបវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]