រាជ​ធានី​ភ្នំពេញ​ ៖ ភាព​ច​ម្រួ​ង​ចម្រាស់ នៅ​ក្នុង​ក្រុម​គ្រួសារ​ របស់​លោក​អ៊ិ​ន សុ​ភិន​ និង​តារា​សម្តែង​ ពូកែ​ធ្វើ​ច​រិ​តបែប​កំប្លែង​ៗ ​លោក​ប៉ែន​ ចំ​រ៉ុ​ង ​បាន​និង​កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប​ សម្រាប់​ទស្សនិកជន​ ចង់​ដឹងយ៉ាង​ខ្លាំង​។​ចំណែក​លោក​ប៉ែន តុលា​ អតីត​គូ​ដណ្តឹង​ដែល​ជា​ចំណែក​ ដើមចម​បញ្ហា​នេះ​ដែរ​នោះ ​ក៏ត្រូវ​គេ​តាមដាន​ចង់​ដឹង​ថា ​អាច​ប្រែ​ក្លាយជា​អ្វី​ក្រោយ​ មាន​ជម្លោះ​រវាង​លោក​អ៊ិ​ន សុ​ភិន និង​លោក​ប៉ែន ចំ​រ៉ុ​ង​។​

ឆ្លើយ​តប​បញ្ហា​នេះ​ភាគី​ ខាង​សាច់ញាតិ​របស់​ប៉ែន ចំ​រ៉ុ​ង ​បាន​ទទូច​ឲ្យ​ភាគី​ខាង ​ឪពុក​សុ​ដា​លី​ស ​គួរ​​​បន្ថយ​ការ​ស្រែក​ធ្វើសង្គ្រាម ​ដាក់​គ្នា​ដោយ​ចាត់​ទុក​ថា ​គ្មាន​អ្វី​ចំណេញ​។

បន្ទាប់​ពី​ជួប​រឿងរ៉ាវ​ភ្ញាក់ផ្អើល ​ជុំវិញ​ក្រុម​គ្រួសារ​តារា​សម្តែង​ប៉ែន ចំ​រ៉ុ​ង​ និង​ភិន សុ​ដា​លី​ស ម​ក​ គេ​តែងតែ​បានឃើញ​កញ្ញា​ ភិន សុ​ដា​លី​ស ​និង​លោក​អ៊ិ​ន សុ​ភិន ​បន្ត​ឆ្លង​ឆ្លើយ​សាតាម​រយៈ​ សង្គម​ហ្វេ​ស​ប៊ុ​ក​ដាក់​គ្នា​ ទៅ​វិញ​ទៅ​មក​ប្រៀប​ដូច​ជា ​អា​យ៉ៃ​ឆ្លើយឆ្លង​។​

មក​ទល់​ពេល​នេះ​ដា​លី​ស បាន​ចេញ​មុខ​ប្រាប់​ថា​ ការ​បាត់​ខ្លួន​របស់​នាង​ មិន​បាន​ពាក់​ព័​ន្ធ​ជាមួយ​អ្នក​ណា​ទេ​ ហើយ​ប្រាប់​ដល់​ឪពុក​ ឈប់​បង្ករឿង​ដោយ​នាង​ នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាលណា​ មាន​ដំណោះ​ស្រាយ​​​ព្រោះ​នាង ​ត្រូវធ្វើ​ការងារ​បន្ត​ទៀត​។

យ៉ាងណា​ម៉ិ​ញ​តាំងពី ​ជួប​រឿង​ក្តៅ​នេះ​ប៉ែន ចំ​រ៉ុ​ង​​ ​មិន​​តបត​អ្វី​ឆ្លង​ឆ្លើយ​ដូច​គូ​ម្ខាង​ទៀត​ឡើយ​។ ​តារា​រូប​នេះ​នៅ​តែ​បន្ត​ការ​សម្តែង និង​កិច្ចការ​ពិធីករ​លើ​កញ្ចក់​ទូរទស្សន៍​ ហើយ​រាល់​កិច្ចការ​ឆ្លើយ​បំភ្លឺលោក​ ហាក់​បង្ហាញ​ចេតនា​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ របស់​លោកជា​អ្នក​បកស្រាយ ​រាល់​ច​ម្ង​ល់​អ្វី​ទាក់ទិន​នឹង​លោក​ ជូន​មហា​ជនក៏ដូច​ជា​ សារព័ត៌មាន​។

ឆ្លើយឆ្លង​ជាមួយ​ អ្នក​យក​ព័ត៌មាន​ យើង​តាម​ទូរស័ព្ទ​កាលពី ​ព្រឹក​ថ្ងៃ​ទី​២​ កញ្ញា​ ​២០១៥​ លោក​ប៉ែន រស់ ​ដែល​លើក​ទូរស័ព្ទ​ ហើយ​អះអាង​ច្បាស់​ថា​ ជា​បងប្រុស​ចំ​រ៉ុ​ង​ បាន​មាន​ប្រសាសន៍​បញ្ហា​ខ្លះ​ ដែល​កំពុង​កើត​បក់​ប៉ះ​ប្អូនប្រុស​លោក​ថា​ ចំពោះ​លោក​អ៊ិ​ន សុ​ភិន ​បាន​ដាក់​ពាក្យបណ្តឹង​ថា​ ប្អូនប្រុស​លោក​(​ប៉ែន ចំ​រ៉ុ​ង​)​ ពពាក់ពពូន​ជាមួយ​កូនស្រី​គាត់​ ក៏ខាង​លោក​មិន​រករឿង​ដែរ​។

​ក្រុម​គ្រួសារ​លោក​មិន​​តបត​ទេ​ ព្រោះ​សុ​ទ្ឋ​តែ​ជា​ខ្មែរ​ដូច​គ្នា​រក​ខុស​ត្រូវ​ ទៅ​សួរ​ថា​ចំណេញ​អ្នក​ណា​គេ​។ ​ខ្មែរ​មាន​សំដី​ថ្លៃថ្នូរ​ចេះ​រក​ខុស​ត្រូវ​ដោយ​សន្តិវិធី​។​ បងប្រុស​រូប​នោះ​បញ្ជាក់​ទៀត​ថា​ យើង​មិន​ឆ្លង​ឆ្លើយ​ដាក់​គ្នា​ ទៅ​វិញ​ទៅ​មក​ទេ​ តែបើ​ថ្ងៃក្រោយ ​​ប្អូនប្រុស​ខ្ញុំ​បាន​ក្លាយជា​ស្វាមី ​ដា​លី​ស​នៅ​ជាមួយ​ក្រុម​គ្រួសារ​សួរ​ថា​ យើង​មិន​ត្រូវ​លាតត្រដាង​ សាច់ឈាម​យើង​វិញ​ដដែល​ហ្នឹង​។​

យ៉ាងណា​លោក​សុ​ភិន ​គាត់​ដាច់ខាត​មិន​ឲ្យ​កូនស្រី​គាត់​ បាន​មក​លើ​ចំ​រ៉ុ​ង​ទេ​នេះ​អាច​ថា​ គាត់​ខឹង​មួយ​ឆាវ​ប៉ុណ្ណោះ​។​ ឪពុក​ដា​លី​ស​នៅ​តែ​បន្ត​ជំហរ​ប្តឹង​ឡើង​តុលាការ​​​​​ ព្រោះ​គាត់​ជា​ថៅកែ​​ផលិតកម្ម​មាន​លុយ ​បើ​ចង់​ធ្វើ​ៗ​ចុះ​ពួក​យើង​ទៅ​តាម​ក្រោយ​។ ​ថ្ងៃនេះ​គាត់​ឈ្នះ​ខ្ញុំ​ ថ្ងៃស្អែក​គាត់​ឈ្នះ​ខ្ញុំ​ តែ​១០០​ថ្ងៃ​ទៀត​គិត​ថា​ គាត់​មិន​អាច​ឈ្នះ​ក្រុម​គ្រួសារ​ខ្ញុំ​រហូត​នោះ​ទេ​ គង់​មាន​ថ្ងៃ​ដឹង​អំពី​អំពើ​ល្អ​ងាក​មក​ដោះស្រាយ​គ្នា​។​

លើស​ពី​នេះ​ឪពុក​ដា​លី​ស ​ថែម​ទាំង​ទូរ​ស័ព្ទម​ក​ខ្ញុំ​ជា​បង​ប្រាប់​ថា ​ជូន​៥​ពាន់​ដុល្លារ​បញ្ចប់រឿង​កុំ​ឲ្យ​ប៉ែន ចំ​រ៉ុ​ង​ ពាក់​ព័​ន្ធជាមួយ​កូនស្រី​។ ​ប៉ុន្តែ​ខ្ញុំ​ប្រាប់​វិញ​ថា បើ​ខ្ញុំ​ឃាត់​ប្អូនប្រុស​ខ្ញុំ​បាន ​បង​គួរតែ​ឃាត់​កូនស្រី ​បង​វិញ​ផង​នោះ​ចប់​បាត់​ហើយ​៕​

ទោះជា​យ៉ាងណា​ក្តី​ គេនៅ​មិន​ទាន់​ដឹង​ថា​ លោក​អ៊ិ​ន ​សុ​ភិន ​ព្រម​ថយ​កំ​ដៅ​ ឬ​យ៉ាងណា​នោះ​ទេ​ ​​?



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]