ចិន៖ ស្ត្រីពោះធំ (មានទម្ងន់) ម្នាក់ ត្រូវបានអ្នកស្រុក ចាប់ចងនឹងបង្គោលថ្ម វាយទាត់ធាក់ ដូចសត្វធាតុ ព្រោះតែនាង បានលួចលុយ ពីផ្ទះអ្នកស្រុកម្នាក់ ក្នុងចំនោមនោះ។

ស្រ្តីពោះធំម្នាក់ ត្រូវបានអ្នកស្រុក Zhejiang ចងស្លាបសេក ជាប់នឹងបង្គោលថ្ម វាយដំ ទាត់ធាក់ យ៉ាងដំណំ កាលពីចុងសប្តាហ៍ កន្លងទៅថ្មីៗនេះ​ ដោយសារនាង បានលួចលុយ ពីក្នុងផ្ទះអ្នកស្រុកម្នាក់។

ស្រ្តីដែលមិនស្គាល់ អត្តសញ្ញាណម្នាក់នោះ មានអាយុ២៨ឆ្នាំ ត្រូវគេរកឃើញថា បានលួចលុយ ពីផ្ទះអ្នកស្រុក នៅឯ Hengshanqian ប្រមាណ ៩០០យ័ន (ប្រហែល ១៤២ដុល្លាអាមេរិក) កាលពីចុងខែមុន។ ប៉ុន្តែក្រោយមក នាងបានប្រគល់លុយ ទាំងនោះ ឲ្យទៅម្ចាស់ដើមវិញ ទើបពួកគេ បានដោះលែងនាង ដោយមិនបាន ហៅប៉ូលិសមកអន្តរាគមន៍។ 

យ៉ាងណាមិញ នាងបានចាកចេញពីភូមិ ចំនួន១០ថ្ងៃ ហើយនាងក៏ ត្រឡប់មកវិញ នៅថ្ងៃអាទិត្យ កន្លងទៅនេះ ប៉ុន្តែអ្នកស្រុក ហាក់ដូចជា បានប្តូរចិត្ត ទើបពួកគេសម្រេចចិត្ត ចាប់នាងចង និងធ្វើទារុណកម្ម យ៉ាងសាហាវតែម្តង។

បើតាមវីដេអូបង្ហាញឲ្យឃើញថា ស្រ្តីម្នាក់នោះត្រូវបានអ្នកស្រុក ចាប់ចងស្លាបសេក នឹងបង្គោលថ្មមួយ និងចោមរោមវាយដំ ដោយមនុស្សជាច្រើន រហូតដល់ទន់ជង្គង់ដួលនឹងដី។

ទោះជាយ៉ាងណា មនុស្សដែលបានធ្វើទារុណកម្ម ចំពោះនារីរងគ្រោះ ត្រូវបានប៉ូលិស សំរេចឃុំខ្លួន ៨ថ្ងៃ និងបង់សំណង ៣០០យ័ន (ប្រហែល ៤៧ដុល្លាអាមេរិក)៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព សៀងហៃ

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]