ខេត្តក្រចេះ ៖ បុរស​ជា​ឪពុក​អគតិ​មួយ​រូប មិន​ត្រឹមតែ​ផឹកស្រា​ ស្រវឹង​រករឿង​វាយដំ​ប្រពន្ធ​-​កូន​រាល់ថ្ងៃ​នោះ​ទេ ថែម​ទាំង​បាន​ ចាប់​រំលោភ​​លើ​កូនស្រី ​បង្កើត​ខ្លួនឯង​បានជា​បន្តបន្ទាប់ ហើយ​រឿង​នេះ​ទើបតែ​បែកធ្លាយ ក៏​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ុ​ន សុ​ន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដោយ​ឃាត់ខ្លួន​បាន​នេះ គឺ​បន្ទាប់​ពី​ជន​នេះ​ បាន​ព្យាយាម​ចាប់រំលោភ​ កូនស្រី​ម្តងទៀត​ជា​លើក​ចុង​ក្រោយ តែ​មិន​បាន​សម្រេច ។

ប្រភព​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ដែល​រង​ ការ​ចាប់រំលោភ​នេះ មាន​អាយុ​១៣​ឆ្នាំ (​ជា​កូនស្រី​ទី​២ ក្នុង​ចំណោម​បងប្អូន​៤​នាក់​) ។ សព្វថ្ងៃ​រៀន​ថ្នាក់​ទី​៥ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុងស្រុក​ចិត្រ​បុរី ។ កន្លង​មក ជនសង្ស័យ​ជា​ឪពុក​បាន​ធ្វើ​ សកម្មភាព​ចាប់រំលោភ​ លើ​សេពសន្ថវៈ​ម្តង​ៗ គឺ​តែ​តែ​ប្រើ​ពាក្យ​គំរាមកំហែង​ធ្ងន់​ៗ មក​លើ​ក្មេង​ស្រី​រង​គ្រោះ ដូច​ជា​ការ​វាយ​សម្លាប់​, អារ​.​ក​សម្លាប់ ប្រសិនបើ​នាង​យក​រឿង​នេះ ទៅ​ប្រាប់​ម្តាយ ឬ​គេឯង​នោះ ។

លោក​អធិការ​ង​ បាន​សម្រង់​ពាក្យបណ្តឹង​ របស់​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា កន្លង​មក​កាលពី​ខែ​មុន ខណៈ​ដែល​នាង​នៅផ្ទះ​ម្នាក់ឯង​ម្តាយ​ទៅ​ស្រែ ឪពុក​រូប​នេះ​បាន​ចាប់​នាង ​រំលោភ​រហូត​បាន​សម្រេច ​រហូត​ដល់​ទៅ​២​ដង ។ លុះ​ក្រោយមក​ទៀត បាន​ព្យាយាម​ ចាប់​រំលោភ​នាង​ម្តងទៀត តែ​មិន​បាន​សម្រេច ។ ដោយ​អត់ទ្រាំ​លែង​បាន នាង​ក៏​យក​រឿង​នេះ​ទៅ​ប្រាប់​ប្អូនស្រី ហើយ​ប្អូនស្រី​ក៏​ប្រាប់​បន្ត​ទៅ​ម្តាយ ។

បន្ទាប់​ពី​រឿង​នេះ​ត្រូវ​បែកធ្លាយ ស្ត្រី​ជា​ម្តាយ​បាន​មក​ដាក់​ពាក្យបណ្តឹង​ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំបុក ទើប​នគរបាល​មាន​វិធានការ​ ឃាត់ខ្លួន​បន្ទាន់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]