ភ្នំពេញ៖ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នៅចំណុចកន្លែងផ្ញើម៉ូតូ ឡាន សួនកុមារ វត្តបទុមវតី ខណ្ឌដូនពេញ មានករណីអ្នកផ្ញើម៉ូតូបាត់កាបូប (មានលុយ និងទូរស័ព្ទ) ដែលដាក់នៅក្នុងកែបម៉ូតូ ( បាត់នៅក្នុង កន្លែងផ្ញើម៉ូតូ) ប៉ុន្តែដោយម្ចាស់ម៉ូតូ មានការសង្ស័យថា បុគ្គលិកនៅកន្លែង ផ្ញើម៉ូតូជាអ្នកយក ក៏ស្រាប់តែឃើញ កាបូបលុយនៅ ក្នុងកេសដាក់លុយអ្នកផ្ញើម៉ូតូ (យកកាបូបកប់ នៅក្រោមលុយ)។

សាក្សីឃើញហេតុការណ៍ បាននិយាយថា នៅពេលរកឃើញ កាបូបលុយនិងទូរស័ព្ទ នៅក្នុងកេសលុយ អ្នកផ្ញើម៉ូតូ ស្រាប់តែអ្នកផ្ញើម៉ូតូបែរជាចោទ ប្រកាន់ម្ចាស់ម៉ូតូថា រំខានកន្លែងរកស៊ីរបស់ខ្លួនទៅវិញ។ មួយសន្ទុះ ក្រោយមកឃើញរថយន្តពាក់ស្លាកលេខ ន.ប២-១២០៣ ដែលជាម្ចាស់កន្លែងផ្ញើម៉ូតូ ចុះពីលើរថយន្ត យកកាបូប ម្ចាស់ម៉ូតូដាក់ក្នុងឡាន។

សាក្សីបានបន្តថា បន្ទាប់ពីកើតហេតុបានមួយសន្ទុះ ទើបឃើញនគរបាលមកដល់ ដោយមកសម្របសម្រួល បញ្ចប់រឿងទៅវិញ ដោយមិនរកមុខចោរ ដែលលួចកាបូបនោះទេ ។ ដោយសារតែម្ចាស់កន្លែង ផ្ញើម៉ូតូជានគរបាល និងអាងអំណាច ទើបនគរបាលប៉ុស្តិ៍ មិនចាត់វិធានការតាមច្បាប់ ដោយអោយបុគ្គលិក អ្នកផ្ញើម៉ូតូរួចខ្លួនទៅវិញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លែងផ្ញើម៉ូតូ ឡាន ខាងលើនេះ ជារបស់មន្រ្តីនគរបាល នៅនាយកដ្ឋានអង្គរក្សម្នាក់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]