អេស៉្បាញ៖ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានចំណាយប្រាក់ជាង ៣ ម៉ឺនដុល្លារអាមេរិក ធ្វើរូបសំណាកខ្លួនឯងពីក្រមួន ដើម្បីយកទៅដាក់តាំងក្នុងភូមិគ្រឹះ នៅក្នុងប្រទេសអេស្ប៉ាញ។


Cristiano Ronaldo ពេលជួបរូបក្រមួនរបស់ខ្លួន

មុននឹងសំរេចចិត្តរកជាង ធ្វើរូបសំណាក ខ្សែបំរើប្រយុទ្ធក្លឹប Real Madrid រូបនេះ បានចំនាយពេល ជាច្រើនដងច្រើនសារទៅមើល រូបសំណាករបស់ខ្លួនដែលមាន ដាក់តាំងនៅក្នុងសារមន្ទីរក្រមួន មួយនៅអេស្ប៉ាញ។ Ronaldo បានជួលជាងដែលមានជំនាញខាង ចំលាក់ក្រមួនម្នាក់ ជនជាតិអង់គ្លេស ឈ្មោះលោក Michael Wade ឲ្យធ្វើរូបរបស់គេ ហើយលោក Michael បានសំរេចធ្វើការងារនេះ នៅក្នុងរោងជាងរបស់គាត់ ស្ថិតនៅក្នុងទីក្រុង Bridport ប្រទេសអង់គ្លេស។

បន្ថែមពីនេះ Ronaldo បានបញ្ជូនជាងធ្វើសក់ផ្ទាល់ខ្លួន ទៅពិនិត្យមើលដើម្បីធានាថា រូបសំណាកក្រមួននោះ ពិតជាធ្វើស្ទីលម៉ូដសក់ បានត្រឹមត្រូវឬក៏អត់។ លោក Wade ជាងធ្វើរូបសំណាកក្រមួន បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា៖ «ពួកយើងនៅមានពុម្ព ដែលធ្លាប់ឆ្លាក់ធ្វើរូប Ronaldo កាលពីឆ្នាំ២០១៣ ដូច្នេះ រូបចំលងលើកនេះនឹង ធ្វើទៅតាមលំនាំដើម ចំណែក ឈុតខោអាវកីឡា និងស្បែកជើងផ្ទាល់ខ្លួនវិញ Ronaldo ក៏បានផ្ញើរ មកឲ្យពួកយើងរួចរាល់ហើយដែរ»។

រូបសំណាកក្រមួនរបស់ Ronaldo មានពាក់ឯកសណ្ឋានក្រុមជម្រើសជាតិ ព័រទុយកាល់ ត្រូវបានដឹកតាមយន្តហោះ ពី ប្រទេសអង់គ្លេសមកកាន់ អេស្ប៉ាញ ហើយវានឹងត្រូវដាក់តាំង បង្ហាញតាមបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុប មុនពេលយកទៅទុកក្នុងភូមិគ្រឹះ របស់កីឡាករ Ronaldo ដែលស្ថិតក្នុងទីក្រុង Madrid៕


Cristiano Ronaldo ថតរូបជាមួយរូបក្រមួនរបស់គេ

រូបក្រមួន Cristiano Ronaldo ដែលធ្វើដោយជាងជនជាតិអង់គ្លេស

Ronaldo ពេលលេងឲ្យ Real Madrid 

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]