អាមេរិក៖ សត្វឆ្មាមួយក្បាល គេដាក់ឈ្មោះឲ្យវាថា Bubba កំពុងតែល្បីឈ្មោះ នៅវិទ្យាល័យ Leland នៃទីក្រុង សានចូស រដ្ឋកាលីហ្វ័រញ៉ា ព្រោះតែវាត្រូវបានខាងសាលា ផ្តល់កាតសម្គាល់ខ្លួនក្នុងនាមជាសិស្សមួយរូប ដូចជាសិស្សដទៃទៀតផងដែរ។

Bubba វាមិនមែនជាសត្វឆ្មាអនាថាទេ គ្រាន់តែវាចូលចិត្តមកសាលាដូចក្មេងដទៃដែរ។ វាមានផ្ទះសំបែង និងម្ចាស់ត្រឹមត្រូវ តែវាមិនសូវនៅផ្ទះទេ គឺចូលចិត្តមកសាលាទៅវិញ។ ជានិច្ចកាល វាតែងតែចូលមកក្នុងថ្នាក់ អង្គុយលើ តុ និងកៅអី ដូចជាសិស្សឯទៀត តែទោះជាយ៉ាងណា មិនមាននរណា មិនពេញចិត្តឡើយ ផ្ទុយមកវិញ គ្រប់គ្នាពិតជាចូលចិត្តវា។ Bubba ជាសិស្សគំរូ ដោយតែងតែមកដល់សាលាមុនគេ និងតែងអង្គុយមុខទ្វារចូល ជារៀងរាល់ព្រឹកព្រលឹម រង់ចាំលោកគ្រូអ្នកគ្រូ និងសិស្សានុស្សិស្សមកដល់។ វាបានធ្វើឲ្យសាលាមានមុខមាត់ ដោយត្រូវបានកាសែត និងទស្សនាវដ្តី ចុះផ្សាយអំពីវា មិនត្រឹមតែប៉ុណ្ណោះ វាមានអ្នកគាំទ្រលើហ្វេសប៊ុក ចំនួនជាង ៥,០០០នាក់ទៀតផង។

ពេលនេះ Bubba បានទទួលកាតសិស្សសម្គាល់ខ្លួន សំរាប់ឆ្នាំសិក្សា ២០១៥-២០១៦ ដោយលើនោះមានទាំងឈ្មោះ និងរូបថតរបស់វាផងដែរ៕




ប្រភព៖ AsianTown

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]