កូរ៉េ៖ ក្រុមតារាចម្រៀងស្រី សាច់សខ្ចី និងមានប្រជាប្រិយខ្លាំង ប្រចាំប្រទេសកូរ៉េ ខាងត្បូង គឺក្រុម Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវ ធ្វើដំណើរទៅសម្តែង នៅក្នុងកម្មវិធី «Mnet M! Countdown» ប៉ុន្តែជាសំណាងល្អ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។


តារាស្រីស្រស់ស្អាតក្រុម Girls Generation

អ្នកតំណាងផលិតកម្ម SM Entertainment បានឲ្យដឹងថា នៅល្ងាច ថ្ងៃទី២៧ ​សីហា ថ្មីៗនេះ ក្រុមតារាចម្រៀង Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់ពួកគេ បានបើកទៅប៉ះជាមួយ រថយន្តដែលនៅខាងមុខ នៅតាមផ្លូវ ទៅសម្តែង ក្នុងកម្មវិធី «M Countdown» ប៉ុន្តែមិនមាន អ្នករងរបួស នោះទេ។

អ្នកតំណាងរូបនោះ បាននិយាយទៀតថា "នៅជុំវិញបរិវេណ ក្បែរកន្លែងកើតហេតុនោះ មាន​ការដ្ឋាន ​កំពុង​​សាង​សង់​មួយ ដែលកំពុងតែ សាងសង់ នៅលើផ្លូវ ដូច្នេះ​​ខណៈពេល​ កំពុងតែ​បើក​យឺត​ៗ​នោះ ស្រាប់តែឡាន​ របស់ពួកនាង បាន​ប៉ះ​គ្នា​ បន្តិច​បន្តួច ​ជាមួយ​​ឡាន​​ នៅ​​ខាង​មុខ​នោះ តែ​សំណាង​ល្អ​ មិន​មាន​នរណា​ម្នាក់​ រង​របួស​នោះ​ទេ ហើយពួក​គេ​ ក៏បាន​ចូល​រួម​ការសម្ដែង​ជា​ធម្មតា ដោយសុវត្ថិភាព"

យ៉ាងណាមិញ វាពិតជាសំណាងល្អណាស់ សម្រាប់ពួកនាង ដែលពុំមានគ្រោះថ្នាក់ ឬរងរបួសអ្វីនោះ៕



ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]