ចិន៖ កាលពីពេលថ្មីៗនេះ មានរឿងដ៏ចម្លែក និងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងទីក្រុងប៉េកាំង ដោយសារតែ នៅតាមដងវិថីនានា ក្នុងទីក្រុងប៉េកាំង មានពន្លករុក្ខជាតិប្លាស្ទិច តូចៗជាច្រើន បានដុះពាសពេញ ពីលើក្បាលអ្នកដំណើរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ពន្លករុក្ខជាតិទាំងនោះ គឺជាដង្កៀបកៀបសក់ ដែលវាមាន ច្រើនសណ្ឋាន ច្រើនទំរង់ ដូចជា ផ្កា និងគ្រាប់សណ្តែក ជាដើម ខណៈវាមានសឹង នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងទីក្រុងប៉េកាំង ដែលនេះក៏បង្ហាញ និងអាចអោយយើង ធ្វើការពិចារណា ពីបញ្ហាបំពុលបរិស្ថាន ដ៏រ៉ាំរ៉ៃ នៅក្នុងទីក្រុង នៃប្រទេសចិន ផងដែរ។

គួរបញ្ជាក់ផងដែរថា គេមិនបានដឹងទេថា ការយកពន្លក រុក្ខជាតិក្លែងក្លាយ មកពាក់ពីលើក្បាល បែបនេះ ចេញមកពី ប្រភពណាឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន បានឲ្យដឹងថា វាដូចជាការរំលឹក ទៅដល់តូអង្គ ក្នុងរឿង “Pleasant Goat and the Big Bad Wolf” ដែលជារឿង ដ៏ពេញនិយមមួយ ផងដែរ។

ជាងនេះទៅទៀត រុក្ខជាតិក្លែងក្លាយទាំងនេះ ភាគច្រើនត្រូវបានគេឃើញ អ្នកដំណើរនៅឯ តំបន់ទេសចរណ៍ ក្នុងទីក្រុងប៉េកាំងពាក់ ដូចជា កន្លែងដែលមានសភាពអ៊ូអរ និងកន្លែងលក់ឥវ៉ាន់ នៅតាមចិញ្ចើមផ្លូវ ជាដើម។

មិនថាតែក្មេងតូចៗ ស្រីៗ នោះទេ សូម្បីតែបុរសៗ ក៏បាននាំគ្នា ពាក់ និងថតរូប ជាមួយនឹង ពន្លករុក្ខជាតិ ដែលដុះនៅពីលើក្បាល របស់ពួកគេគ្រប់ៗគ្នា ផងដែរ៕









ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]