ចិន៖ ភោជនីយដ្ឋានដំបូងគេបំផុតមួយនៅចិន រៀបចំដេគ័រតុបតែង តាមបែបគុកដាក់អ្នកទោស ធ្វើឲ្យភ្ញៀវដែលចូលទៅទទួលទានអាហារ ទទួលបានបទពិសោធន៍ប្លែកមិនធ្លាប់មានពីមុនមក។

បន្ទប់នីមួយៗខណ្ឌចែក និងហ៊ុំព័ទ្ធទៅដោយរបាដែកជុំវិញ ដូចទៅនឹងគុកពិតៗតែម្តង។ រាល់ពេលដែលកុម៉្មង់មុខម្ហូបរួច ភ្ញៀវត្រូវបានតម្រូវឲ្យបិទទ្វារទ្រុងដែក និងរង់ចាំអាហារលើកហុច តាមប្រឡោះដែក ដូចជាអ្នកទោសយ៉ាងដូច្នោះដែរ។

នៅទីនោះ ក៏មានឈុតមុខម្ហូបមួយបែប ដែលមានលក្ខណ:ដូចនឹងម្ហូបអ្នកទោសពិតៗផងដែរ សំរាប់ឲ្យភ្ញៀវដឹងពីរសជាតិ ថាម្ហូបក្នុងគុកបែបណា។

នេះជាគំនិតច្នៃប្រឌិតថ្មីមួយ ប្លែកភ្នែក និងប្លែកអារម្មណ៍ ហើយម្យ៉ាងវិញទៀត ក្នុងន័យចង់ដាស់តឿន ដល់មនុស្សកុំឲ្យប្រព្រឹត្តបទល្មើសផងដែរ៕





ប្រភព៖ CCTVNews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]