យោងទៅតាមប្រភពព័ត៌មានពីកាសែតអង់គ្លេសដេលី ម៉េល ចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១៧ កុម្ភៈ ឆ្នាំ២០១២ បានឱ្យដឹងថា ៖ គូស្វាមីអាមេរិក៧គូ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ស្រាតនៅក្នុងតំបន់រមណីយដ្ឋានមាត់សមុទ្រមួយកន្លែងនៅក្នុងប្រទេសហ្សាម៉ាអ៊ីក។ ការរៀបការនេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៤ កុម្ភៈ ឆ្នាំ២០១២ ចំថ្ងៃនៃក្តីស្រឡាញ់ Valen-tine’s Day ។ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះ គូស្វាមីមួយគូបានបង្ហាញចំណាប់អារម្មណ៍ថា ៖ យើងស្រឡាញ់គ្នាស្រាតបាន ហេតុអ្វីបានជាយើងមិនអាចរៀបការស្រាតបាន? គូស្វាមីមួយគូនេះ បាននិយាយបន្តទៀតថា ៖ ការរៀបការស្រាតបែបនេះ វាអាចជួយឱ្យយើងចងចាំអនុស្សាវរីយ៍បានល្អជាងការរៀបការធម្មតា ។
ចំណែកគូស្វាមីមួយគូទៀតបាននិយាយថា៖ ខ្ញុំសប្បាយចិត្តនឹងការរៀបការស្រាតបែបនេះខ្លាំងណាស់ បើទោះជាវាមើលទៅ ហាក់ដូចជារឿងព្រេងក៏ដោយ ។ ទោះបីជាគេរៀបការគ្មានសម្លៀកបំពាក់បែបនេះក្តី តែកូនកំលោះ-ក្រមុំទាំង៧គូនោះបានយកបាច់ផ្កាបិទបាំងកន្លែងសំខាន់ៗរបស់ពួកគេមិនឱ្យឃើញនោះទេ ។ បើតាមសម្តីស្ត្រីម្នាក់ដែលបម្រើការនៅក្នុងរមណីយដ្ឋាននោះបានឱ្យដឹងថា ៖ នេះគឺជាលើកទី១ហើយដែលការរៀបអាពាហ៍ពិពាហ៍ស្រាតនៅក្នុងរមណីយដ្ឋានឆ្នេរសមុទ្រហ្សាម៉ាអ៊ីកគិតចាប់តាំងពីឆ្នាំ២០០៣ ។ ស្ត្រីរូបនោះបានប្រាប់ឱ្យដឹងទៀតថា ពិធីរៀបអាពាហ៍ពិពាហ៍ស្រាតនេះ ពុំមានការតវ៉ាពីអ្នកធ្វើដំណើរកម្សាន្តនៅលើឆ្នេរនោះទេ ។
លោក Portia Simpson នាយករដ្ឋមន្ត្រីរបស់ប្រទេសហ្សាម៉ាអ៊ីក ពុំមានប្រតិកម្មទៅនឹងការរៀបការស្រាតនេះទេ រីឯរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេសនេះបាននិយាយថា ៖ ការរៀបការគ្មានសម្លៀកបំពាក់បែបនេះ វាគឺជារឿងមួយចម្លែក ក៏ប៉ុន្តែជាផ្នែកមួយទាក់ទាញអ្នកទេសចរបានច្រើនដែរ ៕
ដោយធីតាកោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]