ការថើប​គឺជា​សិល្បៈ​មួយ​របស់​មនុស្ស​​សម្រាប់​បន្ថែម​រស​ជាតិ​ស្នេហា ។ ​ការ​ថើប​​​មាន​រាប់​រយ​​​ប្រភេទ ក៏​ប៉ុន្តែ​ការ​ថើប​​ខ្លះ​ពុំ​បាន​ធ្វើ​ឱ្យ​​ដៃ​គូ​​របស់​​ខ្លួន​ទទួល​បាន​សេចក្តី​​សុខ​​​ទេ​ ។ តើ​យើង​​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​​ឱ្យ​ដៃ​គូ​របស់​យើង​ទទួល​​បាន​​ផល​​ប្រយោជន៍ និង​សេចក្តី​សុខ​ពី​​ការ​ថើប​នេះ​​ ?

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹ​ះ​សំខាន់​ៗ​​​១០​យ៉ាង​នៃ​​​ការ​ថើប​​គូស្នេហ៍​របស់​ខ្លួន​ឱ្យ​ទទួល​បាន​សេចក្តី​សុខ​​ ៖
១-​ថើប​ថ្ពាល់៖ នេះ​គឺ​ជា​ការ​ថើប​ដែល​មនុស្ស​ទូ​ទៅ​​ដឹង​គ្រប់​ៗ​គ្នា​ ។ ការ​ថើប​បែប​នេះ​​គឺ​មិន​ត្រឹម​តែមាន​លក្ខណៈ​​មនោសញ្ចេត​នា​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​វា​​គឺ​ជា​មធ្យោ​បាយ​មួួ​យ​សម្រាប់​ស្វាគមន៍​គ្នា​ផង​ដែរ ជា​ពិសេស​​សម្រាប់​​ពួក​អឺរ៉ុប។ ដើម្បី​ឱ្យ​មាន​​លក្ខណៈ​បែប​មនោ​សញ្ចេតនា​ផ្អែម​ល្លែម​ចំពោះ​ការ​ថើប​ថ្ពាល់​​​លោក​អ្នក​ត្រូវ​យក​ដៃ​ដាក់​នៅ​លើ​ស្មា​របស់​ដៃ​គូ​​​ស្រាលៗ​ ​ហើយ​បន្ទាប់​មក​​យក​ច្រមុះ​​របស់​អ្នក​ថើប​​​​ទៅ​លើ​ថ្ពាល់​ទាំង​សង​ខាង​ដោយ​ថ្នមៗ ។

២-​ថើប​ត្រចៀក៖ ការ​ថើប​ទង​ត្រចៀក​ប្រហែល​ជា​លោក​អ្នក​មិន​សូវ​បាន​ចាប់​អារម្មណ៍​ ​​​ប៉ុន្មាន​ទេ ប៉ុន្តែ​​ការ​ថើប​ទង​ត្រចៀក​​ គឺ​អាច​ជួយ​ឱ្យ​ដៃ​គូ​​របស់​យើង​ត្រេក​ត្រអាល​ខ្លាំង​ ​ហើយ​វា​ក៏​ជា​អន្ទាក់​​ល្បួង​ចិត្ត​ដៃ​គូ​​របស់​យើង​ផង​ដែរ ។ ដើម្បី​អនុវត្ត​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​គឺ​បុរស​គប្បី​ទាញ​ដៃ​គូ​ផ្តេក​​មក​លើ​ដើម​ទ្រូង​របស់​ខ្លួន ​ហើយ​​ចាប់​ផ្តើម​ថើប​​ថ្នមៗ​ ​ហើយ​ជួន​កាល​យើង​អាច​​ខាំ​ញេញ​តិច​ៗ​ដើម្បី​បន្ថែម​រស​ជាតិ​​របស់​វា​ ។

៣-​ថើប​​បែប​មេ​អំ​បៅ៖ ​គឺ​ជា​ការ​ថើប​បែប​សាមញ្ញ​​ តែ​មាន​លក្ខណៈ​​ផ្អែម​ល្អែម​។ ដើម្បី​ថើប​បែប​​មេ​អំបៅ​នេះ​គឺ​យើង​ត្រូវ​ឱន​​មុខ​រក​គ្នា​ឱ្យ​បាន​ជិត​បំផុត​​ដើម្បី​ឱ្យ​រោម​​ភ្នែក​​របស់​យើង​ប៉ះ​គ្នា​​ប្រិច​ចុះ​ប្រិច​ឡើង​​ ​របៀប​​ដូច​មេ​អំបៅ​បក់​ស្លាប ។

៤-ថើបបែប​ទេព​ធី​តា៖ ​ ស្ត្រី​ភាគ​ច្រើន​​ចូល​ចិត្ត​ការ​ថើប​បែប​​នេះ​ខ្លាំង​ណាស់ ​ពី​ព្រោះ​វា​គឺ​ជា​​ការ​ថើបដែល​​ផ្តល់​​​​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​​ និង​ក្តី​ស្រឡាញ់​ច្រើន​​ដល់​ដៃ​គូ​ ។ ត្រង់​ចំណុច​​នេះ​យើង​ត្រូវ​យក​បបូរ​មាត់​របស់​យើង​ថើប​ស្រាល​ៗ​ត្រង់​រង្វង់​​ស្មា​ទាំង​សង​ខាង​​របស់​នាង ។

៥-ថើប​បែប​បារាំង៖​ ​ តើ​យើង​ត្រូវ​ថើប​របៀប​​​ណា? ការ​ថើប​បែប​បារាំង​គឺ​យើង​ត្រូវ​ចាប់​ផ្តើម​ដោយ​ការ​ប្រើ​​បបូរ​មាត់​​ថើប​ជញ្ជក់​​​យឺត​ៗ​ ​ហើយ​បន្ទាប់​មក​​​ត្រដុស​អណ្តាត​ជា​មួយ​គ្នា​​ ក៏ប៉ុន្តែ​​កុំ​​​ស៊ក​អណ្តាត​ចូល​ជ្រៅ​ពេក ។ ការ​ថើប​​ប្រភេទ​នេះ​គឺ​ជួយ​​ដុត​កំ​ដៅ​អារម្មណ៍​​ផ្លូវ​ភេទ​ឱ្យ​ពុះ​កញ្ជ្រោល១០០​អង្សា​ដែល​អាច​​​ឈាន​ទៅ​ដល់​ការ​រួម​ភេទ ។

៦-​ការ​ថើប​ច្រមុះ ៖ ​ គឺ​ការ​ថើប​ដោយ​ប្រើ​​ច្រមុះ​ត្រដុស​គ្នា​​ស្រាល​​ៗ​រហូត​ដល់​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​​​សប្បាយ​​​រីក​រាយ ។
៧-​ការ​ថើប​​គល់​ក និង​ដៃ ​៖ គឺ​ត្រូវ​​ថើប​ត្រង់​ចំណុច​​គល់​ក​ ឬ​ដៃ​​ដោយ​ប្រើ​​​​បបូរ​មាត់​ និង​អណ្តាត​​ ឬ​ច្រមុះ​ថើប​ស្រាល​ៗ ​។ ការ​ថើប​បែប​នេះ​​​​​ជួយ​ធ្វើ​ឱ្យ​​ដៃ​គូ​រីក​រាយ​ខ្លាំង​ណាស់ ។

៨-​ការ​ថើប​​ថ្ងាស ៖ តាម​ការ​​សង្កេត​ការ​ថើប​ថ្ងាសជា​រឿយ​ៗ​តែង​តែ​កើត​ឡើង​ចំពោះ​​ម្តាយ និង​កូន​ ឬ​មិត្ត​ភក្តិ ក៏ប៉ុន្តែ​​នៅ​ពេល​ដៃ​គូ​របស់​យើងខឹង​ គឺ​ការ​​ថើប​ថ្ងាសអាច​ជួយ​កាត់​​បន្ថយ​​​​កំហឹង​របស់​ដៃ​គូ​យើង​បាន​មួយ​​កម្រិត​ដែរ​ ។

៩-​ការ​ថើប​​បបូរ​មាត់ ៖ កា​រ​ថើប​បបូរ​មាត់​​គឺ​ជួយ​​បន្ថែម​អាម្មរណ៍​​ភ្លឺ​ថ្លា និង​រំ​ភើប​ ។ ចំពោះ​ការ​ថើប​បបូរ​មាត់​នេះ​​គឺ​យើង​ត្រូវ​​ថើប​ជញ្ជក់​បបូរ​មាត់​​ផ្នែក​ខាង​ក្រោម​ថ្នមៗ​ឱ្យ​បាន​កាន់​តែ​យូរ​កាន់​តែ​ល្អ ។

១០-​ការ​ថើប​ជញ្ជក់​មាត់ ៖ ​ការ​ថើប​ប្រភេទ​នេះ​​​​មិន​សូវ​បាន​យក​មក​អនុវត្ត​​ប៉ុន្មាន​ទេ ពី​ព្រោះ​​វា​ធ្វើ​ឱ្យ​ភាគី​ទាំង​សង​ខាង​ថប់​ដង្ហើម​នៅ​ពេល​ដាក់​មាត់​ក្នុង​មាត់​គ្នា​ដោយរោល​រាល​​​​យ៉ាង​យូរ​ ​៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]