ជម្ងឺមហារីកសុដន់ គឺជាឃាតករ ដ៏សាហាវបំផុត ក្នុងចំណោមជម្ងឺ ដទៃទៀត ដែលបានសម្លាប់ស្រ្តី ជាច្រើននាក់ នៅលើពិភព។ ហានិភ័យដែលបណ្តាលឲ្យ មានជម្ងឺនេះ គឺជាកត្តាហ្សែន ដោយរួមបញ្ចូលទាំង កត្តាអនាម័យ និងរបបអាហារ ផងដែរ។

ដើម្បីការពារជំងឺមហារីកសុដន់ ស្ត្រីគួរគប្បីបរិភោគអាហារ ដែលជួយដល់សុខភាព និងមានសារធាតុ ប្រឆាំងជំងឺមហារីកនេះ។

ខាងក្រោមនេះ គឺជាកំពូលអាហារ ដែលមានជីវជាតិ និង ជំនួយក្នុងការបង្ការ ជំងឺមហារីកសុដន់ បានយ៉ាងល្អ ដែលមានដូចជា៖

១. ត្រី Salmon៖ វាមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយជំរុញ ការលូតលាស់កោសិកា ឲ្យមានសុខភាពល្អ និងការពារ ជម្ងឺមហារីកបាន។ វាមានផ្ទុកនូវ អាស៊ីតខ្លាញ់ អូមេហ្គា៣ វីតាមីន B12 និងវីតាមីន D។ នៅក្នុងវីតាមីន B12 មានសារធាតុ មេទីលកូបាឡាមីន (Methylcobalamin) ដែលមានប្រយោជន៍ ក្នុងការព្យាបាល ជំងឺមហារីក។

២. ប្រេងអូលីវ ៖ គឺអាហារពិសេសមួយទៀត ដែលមានសារធាតុ ប្រឆាំងអុកស៊ីតកម្ម ហើយការពារ រាងកាយពី រ៉ាឌីកាល់សេរី ដែលអាចបណ្តាលឱ្យ កើតជំងឺមហារីក។ វិធីងាយស្រួលបំផុត ដោយគ្រាន់តែ ប្រើវានៅពេល ចម្អិនអាហារប៉ុណ្ណោះ។

៣. ខ្ទឹមស៖ មានលក្ខណៈអស្ចារ្យ ព្រោះវាមាន សមាសធាតុ ជាច្រើន ដែលអាចការពារ ជម្ងឺមហារីកសុដន់ បាន ហើយក៏អាច ពន្យានូវការលូតលាស់ នៃដុំសាច់ ក៏ដូចជាប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក និងកោសិកាមហារីក សុដន់ បានយ៉ាងល្អ។ វាគឺជាគ្រឿងផ្សំ ដែលសឹងតែខ្វះមិនបាន ក្នុងការធ្វើម្ហូប សម្រាប់ស្ត្រីនៅអាស៊ី។

៤. ខាត់ណា ៖ វាមានផ្ទុកសារធាតុ Sulforophane និងសារធាតុ Indole ដែលមានប្រយោជន៍ ក្នុងការលើកកំពស់ ការលូតលាស់ របស់កោសិកា ឲ្យមានសុខភាពល្អ និងមានប្រយោជន៍ ក្នុងការបង្កាជំងឺមហារីក ជាពិសេស គឺជំងឺមហារីកសុដន់ តែម្តង។

៥. សណ្តែកសៀង៖ គឺមានសមាសធាតុម្យ៉ាង ដែលអាចបញ្ឈប់ ការរីកលូតលាស់ នៃកោសិកាមហារីកបាន។ វាមានសកម្មភាព ក្នុងការផ្អាក ការកកើតជម្ងឺមហារីក ដោយចូលរួម ជាមួយ អង់ដ្រូហ្សែន ដែលទាក់ទងទៅនឹង ជំងឺមហារីក ក្រពេញប្រូស្តាត ហើយនឹង អ័រម៉ូនអឺត្រូហ្សែន ហើយក៏ត្រូវបាន ផ្សារភ្ជាប់ ជាមួយនឹង ជំងឺមហារីកសុដន់ ផងដែរ។

៦. រមៀត ៖ វាអាចប្រឆាំង នឹងការរលាក ហើយអាចបំផ្លាញ កោសិកាមហារីក និងរារាំងពួកវា។ ជាទូទៅ វាត្រូវបានគេប្រើ ដើម្បីព្យាបាល ការរីករាលដាល នៃជំងឺមហារីកសុដន់ ទៅផ្នែកផ្សេងទៀត នៃរាងកាយ ដូចជា សួត ជាដើម។ ចំពោះស្ត្រីនៅអាស៊ី បានប្រើប្រាស់រមៀត រាប់រយឆ្នាំមកហើយ ដោយវាមានប្រយោជន៏ ជាច្រើនដល់សុខភាព របស់ពួកគេ។

៧. ទឹកដោះគោ មានកំរិតជាតិខ្លាញ់ទាប៖ នៅក្នុងទឹកដោះគោ ដែលមានកំរិត ជាងខ្លាញ់ទាបនេះ ត្រូវគេរកឃើញថា មានផ្ទុកទៅដោយ វីតាមីន D ដែលអាចប្រឆាំង ជម្ងឺមហារីក បានយ៉ាងមានប្រសិទ្ធិភាព។ វាអាចជួយឲ្យ ឆឹងរឹកមាំ និងលូតលាស់បានល្អ ដោយសារតែ វាជាប្រភពចម្បង នៃជាតិកាល់ស្យូម។

៨. តែបៃតង ៖ សរីរាង្គ Epigallocatechlin gallate ត្រូវបានរកឃើញ នៅក្នុងតែបៃតង ដែលវាមានប្រសិទ្ធិភាព ខ្លាំងណាស់ ក្នុងការបង្កា និងរារាំង នៃការបង្កើតកោសិកាឈាម ដែលវិវត្តន៍ទៅជា កោសិកាមហារីក។ ជាងនេះទៅទៀត តែបៃតង អាចការពារកំណើន នៃការរីករាលដាល របស់កោសិកាមហារីក ទាំងនោះ ទៅផ្នែកផ្សេងទៀត នៃរាងកាយ ហើយវាត្រូវបាន គេប្រើប្រាស់ ជាយូរលង់ណាស់មកហើយ នៅក្នុងប្រទេសជប៉ុន និងប្រទេសចិន ជំនួសឲ្យថ្នាំផ្សេងៗ។

ទាំងអស់នេះ សុទ្ធសឹងតែជា អាហារសុខភាព ដែលអាចជួយអ្នក ឲ្យចៀសផុតពី និងកាត់បន្ថយ ពីហានិភ័យ នៃជំងឺមហារីកសុដន់ បានយ៉ាងល្អ។ ដូច្នេះស្ត្រីទាំងអស់ គួរជ្រើសរើស អាហារសុខភាព ខាងលើនេះ មកបរិភោគជាប្រចាំ ដើម្បីចៀសផុត ពីជម្ងឺដ៏សាហាវនេះ៕

រូបតំណាង

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]