ភ្នំពេញ ៖ ឆាកប្រយុទ្ធរវាងជើងខ្លាំង ២ក្រុម ភាគីម្ខាងបន្សល់ទុកម៉ូតូ ០៣គ្រឿង ត្រូវសសមត្ថកិច្ចរឹបអូស យកទៅរក្សាទុក ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកភាគី ម្ខាងទៀត របួសធ្ងន់ស្រាល កំពុងត្រូវបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ។

នគបាលមូលដ្ឋាន បានរាយកាណ៍មកថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចផ្លូវលំបេតុង ស្ថិតក្នុងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលរងបួសទាំ០៥នាក់ មានឈ្មោះ ទី១-ឈ្មោះ តុង សាវី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ របួសសន្លប់ធំ ទី២-ឈ្មោះ ដន សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងឈើ ទី៣-ឈ្មោះ កែវ ចាន់ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជាងឈើ ទី៤-ឈ្មោះ កែវ ចំរើន ភេទស្រី អាយុ២៨ឆ្នាំ ទី៥-ឈ្មោះ កែវ សូមឿន ភេទស្រី អាយុ ២៥ឆ្នាំ អ្នកទាំងជាកម្មការិនីរោងចក្រ។ អ្នកទាំងអស់គ្នា ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកភាគីម្ខាងទៀត មិនត្រូវបានគេស្គាល់អត្ដសញ្ញាណនៅឡើយទេ ព្រោះក្រោយបើក ឆាកប្រយុទ្ធគ្នារួច បាននាំគ្នារត់គេចខ្លួនបាត់អស់ ហើយបន្សល់ទុកម៉ូតូ ចំនួន០៣គ្រឿង នៅនឹងកន្លែងកើតហេតុ ទី១-ម៉ាក សេ១២៥ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ1R-8180 ទី២-ម៉ាក គុប ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 1L-1961 និងទី៣-ម៉ាកសេ១២៥ ស៊េរី ឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 1X-6939។

តាមនគបាលមូលដ្ឋានបានឲ្យដឹងទៀតថា មុនកើតហេតុ ភាគីដែលត្រូវគេវាយមានគ្នា ០៥នាក់ ជិះម៉ូតូ០២គ្រឿង មកពីចូលរួម ពិធីបុណ្យ ហើយបានឌុបគ្នាឆ្លងកាត់ កន្លែងកើតហេតុ ស្រាប់តែមានមនុស្សមួយក្រុម ដែលនៅផ្ដុំគ្នាលើដងផ្លូវស្រែកជេរ ហើយក៏កើតជាជម្លោះវាយតប់គ្នាតែម្ដង ដែលជាលទ្ធផល មានអ្នករបួសបន្សល់ នៅកន្លែងកើតហេតុចំនួន ០៥នាក់ ចំណែកភគីម្ខាងទៀត ក៏រងរបួសដែរ ប៉ុន្ដែពួកគេបានរត់គេចបាត់អស់ បន្សល់ទុកម៉ូតូ ០៣ក្រឿង ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី យកទៅរក្សាទុក ដើម្បីចាត់ការតាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]