ខេត្ត​បាត់ដំបង​ ៖ យុវ​ជន​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន ​ក្រោយមួយថ្ងៃ​ដែល​​ជន​នេះ​បាន​ចាប់​រំលោភ​សេព​សន្ថវៈ​ក្មេង​ស្រីម្នាក់អាយុ១២ឆ្នាំ កាលពី​វេលា​ម៉ោង​១១​យប់ថ្ងៃទី២៥ កក្កដា នៅ​ផ្ទះរបស់​នាង​ក្នុង​​ឃុំ​ភ្នំសំពៅ ស្រុកបាណន់ ខណៈ​ដែល​បង​ស្រី​របស់នាង​រវល់​​ដើរ​លេង​សប្បាយ​ជាមួយមិត្តភក្ដិ។

លោកម៉ី ឆេងលី នាយ​ប៉ុស្ដិ៍​នគរ​បាល​ឃុំ​ភ្នំ​សំពៅ បានប្រាប់ថា ជនសង្ស័យនោះឈ្មោះធុច ថុល អាយុ១៨ឆ្នាំ រីឯកុមារីរងគ្រោះ​អាយុ១២​ឆ្នាំ រស់នៅក្នុងឃុំ​ជា​មួយ​គ្នា។ លោកនាយប៉ុស្ដិ៍​បាន​បញ្ជាក់ថា ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោយ​កើត​ហេតុ​មួយ​ថ្ងៃ បន្ទាប់ពីបង​ស្រី​របស់​នាង​ឈ្មោះ​ផេង សុផល អាយុ​២៨​ឆ្នាំ ដាក់​ពាក្យ​បណ្ដឹង។

ប្រភព​ព័ត៌​មាន​ពីបង​ស្រីកុមារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ចថា ក្រោយ​ពីមាន​កម្មវិធី​ផឹក​ស៊ី​នៅផ្ទះនាយប់នោះ នាង​បាន​បន្តទៅដើរ​កម្សាន្ត​ជាមួយមិត្តភក្តិនៅឯក្រុងបាត់ដំបងទៀត ដោយ​ទុកឲ្យប្អូនស្រីចាំផ្ទះជាមួយកូនតូចៗរបស់​ខ្លួន​២​នាក់។ ស្ត្រីបន្តថា គ្រានោះ​ស្រាប់តែ​អ្នក​ជិត​ខាង​ទូរស័ព្ទប្រាប់ថា មានគេ​ចាប់ប្អូន​ស្រី​រំលោភ ទើប​នាងប្រញាប់ត្រឡប់មកផ្ទះវិញ នឹង​ប្ដឹង​សមត្ថ​កិច្ចទាំងយប់តែម្ដង។ នាង​ផេង សុផល បញ្ជាក់​ដែរថា ឈ្មោះធុច ថុល កាល​ពី​ល្ងាច​ក៏​បាន​ចូលរួមផឹកស៊ីជាមួយគ្នាដែរ តែ​ជន​នេះ​មិន​បាន​ទៅដើរលេងជាមួយគេបន្តទេ បែរជា​មាន​គំនិតឆ្លៀត​​ឱកាស​ចាប់រំលោភ​ប្អូនស្រី​នាង​ទៅ​វិញ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]