ថៃ៖ បុរសវ័យកណ្តាលម្នាក់ ត្រូវបានចោរប្លន់ យកប្រាក់អស់ជាច្រើន ទាំងកណ្តាលថ្ងៃចែស នៅទីតាំង ទូ ATM មួយកន្លែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង កាលពីសប្តាហ៍មុន ក្នុងបរិវេណទូម៉ាស៊ីនដកប្រាក់ (ATM) មួយកន្លែង ដែលទំនងដូចជាសាខាធនាគារ Kasikorn នៅឯស្រុក Bang Khun Thian ប្រទេសថៃ។

វីដេអូបានពីកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ ត្រូវបានផ្សព្វផ្សាយពេញអនឡាញ កាលពីថ្ងៃទី១០ សីហា កន្លងទៅ បង្ហាញឲ្យឃើញ ចោរម្នាក់ពាក់មួកសុវត្ថិភាព ដើរទៅជិត និងដាក់ដៃទៅលើស្មារបស់ជនរងគ្រោះ ដែលកំពុងឈរដកប្រាក់។ មិនដល់មួយនាទីផង ចោរបានគំរាមប្លន់យកប្រាក់បានសំរេច និងគេចខ្លួនបាត់ ដោយជិះម៉ូតូបិទស្លាកលេខមួយគ្រឿង។ ក្នុងនោះប្រភពឲ្យដឹងថា ទឹកប្រាក់ ដែលត្រូវចោរប្លន់ សរុបចំនួន ៥០,០០០បាត (១,៤០៧ ដុល្លារអាមេរិក)។

យ៉ាងណាមិញ ប៉ូលីសមិនទាន់ កំណត់អត្តសញ្ញាណ របស់ចោរនោះ បាននៅឡើយទេ។ ចំណែកឯជនរងគ្រោះ បានផ្តល់ជាប្រាក់រង្វាន់ ចំនួន ២០,០០០បាត (៥៦៣ដុល្លារអាមេរិក) សំរាប់ការតាមចាប់ចោរនោះឲ្យបាន៕

តោះ!​ ចង់ដឹងកាន់តែច្បាស់សូមទស្សនាឃ្លីបវីដេអូទាំងអស់គ្នា៖


រូបភាព នៃការប្លន់អ្នកដកប្រាក់ពីទូ ATM

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]