ភ្នំពេញ ៖ យុវជនពីរនាក់ម្នាក់រងរបួស ធ្ងន់ធ្ងរនិងម្នាក់ទៀត រងរបួសស្រាល ខណៈដែលពួកគេ ស្រវឹងស្រា ហើយ ជិះម៉ូតូ ឌុបគ្នាក្នុងល្បឿនលឿនលុះដល់ផ្លូវកែង មិនបានបន្ថយល្បឿន ក៏ត្រូវរថយន្ត ស៊ី អរ វី មួយគ្រឿង ដែល កំពុងបោះពួយយ៉ាង លឿននោះក៏ជ្រុលចង្កូតបុក ម៉ូតូជនរងគ្រោះ ពេញទំហឹងដែល បណ្តាលឲ្យអ្នក ជិះពីក្រោយម៉ូតូ ត្រូវរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨ និង ៤០នាទីយប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១២ នៅចំណុច ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតចំណុចកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុគេ បានឃើញយុវជនពីរនាក់ជិះម៉ូតូ មួយគ្រឿងម៉ាកសេ១២៥ ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-9181 ជិះក្នុងទិសដៅ ពីលិចទៅកើតតាមបណ្តោយផ្លូវលេខ ១៩៣ ដោយពួកគេជិះ យ៉ាងលឿនលុះ មក ដល់ផ្លូវកែងលេ ៣២៨ នោះ ពួកគេមិនបានបន្ថយល្បឿនក៏ត្រូវរថយន្ត មួយគ្រឿងម៉ាក ស៊ី អរ វី ពណ៌ទឹក ប្រាក់ មិនស្គាល់ស្លាកលេខ បានបើកបរ ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវលេខ ៣២៨ បានបុកម៉ូតូជន រងគ្រោះពេញទំហឹងដែលបណ្តាល ឲ្យ អ្នកជិះពីក្រោយម៉ូតូ ត្រូវដួលកិនពីលើម៉ូតូ និងបោកទៅថ្នល់ រង របួសធ្ងន់ធ្ងរ និងអ្នកឌុបរងរបួសស្រាល រីឯម៉ូតូ ត្រូវ រងការខូចខាតស្ទើទាំងស្រុង ។ ប្រភពដដែលបានបន្តថាក្រោយពីកើតហេតុរថយន្តបង្កហេតុម៉ាក ស៊ី អរ វីបាន បើករត់គេចខ្លួនបាត់ដោយសុវត្តិភាពដោយមិនបាន ឈប់ដោះស្រាយសំណងជូនជនរងគ្រោះឡើយ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ និងម៉ូតូត្រូវបានសមត្ថ កិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិវិញហើយ។ គួរបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ខាងលើនេះមាន ១ ឈ្មោះ ពុធ អាយុ ១៨ ឆ្នាំ ជាអ្នកលក់ផ្លែឈើនៅផ្សារដើមគ ( រងរបួសធ្ងន់) និងទី២ ឈ្មោះវាសនា អាយុ ១៩ឆ្នាំ ជាអ្នក ឌុប ស្នាក់នៅនិងមុខរបរដូចគ្នា ហើយពួកគេសុទ្ធតែស្រវឹងស្រាធ្លាក់ភ្នែកងើបមុខស្ទើមិនរួច៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ វាសនា​

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]