ចិន៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើងយ៉ាងខ្លាំង នៅមន្ទីរពេទ្យមួយកន្លែង ដ៏ដូចជា នៅលើបណ្តាញអ៊ីនធឺណែត ផងដែរ បន្ទាប់ពីបុរសមួយក្រុម បានយកសាកសព ចេញពីទូក្លាស្សេ ដាក់ចូលទៅក្នុង ក្តាមឈូស ដែលសកម្មភាពនេះ បានធ្វើឡើង នៅកណ្តាលមន្ទីរពេទ្យ នោះតែម្តង។

យ៉ាងណាមិញ ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានមនុស្សជាច្រើន ភាន់ច្រលំថា សាកសព ដែលដាក់ចូលទៅក្នុង ក្តាមឈូសនោះ គឺជាសាកសព របស់ស្រ្តីម្នាក់ ដែលបានស្លាប់ បន្ទាប់ពីបាក់ស្រុត ជណ្តើរយន្តមួយខ្សែ បណ្តាលឲ្យនាង ផុង និងគៀបជាប់ ត្រឹមពាក់កណ្តាលខ្លួន រួចធ្លាក់ចុះទៅក្រោម


ទិដ្ឋភាពដាក់សាកសព ចូលក្នុងក្តាមឈូស ដែលមានការយល់ច្រលំ ថាជាសពស្រ្តី ដែលស្លាប់ដោយសារ ជណ្តើរយន្ត

គួររំលឹកផងដែរថា ស្រ្តីដែលស្លាប់ ដោយសារតែ គៀប និងធ្លាក់ចូល ក្នុងជណ្តើរយន្តនោះ មានឈ្មោះថា Xiang Liu Jiuan មានអាយុ ៣០ឆ្នាំ ដោយហេតុការណ៏នោះ បានកើតឡើង តាំងពីថ្ងៃទី២៦ ខែកក្កដា មកម្ល៉េស។

«ចុចអាន៖ ស្តែង! ស្រ្តីជាម្តាយ សុខចិត្ត លះបង់ជីវិត ជួយកូនតូច ឲ្យរួចផុត ពីគ្រោះថ្នាក់ ដ៏រន្ធត់មួយ នៅក្នុងផ្សារទំនើប (មានវីដេអូ)»

តែយ៉ាងណាក៏ដោយ រូបភាពដែលបង្ហាញ ពីទិដ្ឋភាពនៃការដាក់សាកសព ចូលទៅក្នុងក្តាមឈូស នៅកណ្តាលមន្ទីរពេទ្យនោះ គឺជាករណីផ្សេងគ្នា មិនពាក់ព័ន្ធគ្នាឡើយ។

ការពិតវាជាករណី នារីវ័យ ១៩ឆ្នាំម្នាក់ ដែលក្រុមគ្រួសារនាង បានជឿថា នាងស្លាប់ដោយសារតែ ការធ្វេសប្រហែស ក្នុងការប្រើប្រាស់ ក្រុមថ្នាំ។ ប៉ុន្តែហេតុការណ៍នេះ បានធ្វើឲ្យអ្នក នៅក្នុងផ្សារទំនើប និងអ្នកប្រើប្រាស់ អ៊ីនធឺណែត ជាច្រើននាក់ មានការភាន់ច្រលំថា ជាការបំបិទភស្តុតាង របស់ម្ចាស់ផ្សារទំនើប ទៅវិញ។

គួរបញ្ជាក់ផងដែរថា ក្រោយពេលដែល នារីវ័យ ១៩ឆ្នាំខាងលើនោះស្លាប់ ពួកគេបានទិញ ទូក្លាស្សេមួយគ្រឿង សម្រាប់ដាក់សពនាង ជាបណ្តោះអាសន្ន នៅចំកណ្តាល នៃមន្ទីរពេទ្យតែម្តង។ ក្រោយមក សាច់ញាតិរបស់នារី រូបនោះ បានអនុញ្ញាតឲ្យ សន្តិសុខមួយក្រុម ធ្វើការផ្ទេរសាកសព ពីទូក្លាស្សេ ចូលទៅក្នុង ក្តាមឈូសវិញ។

យ៉ាងណាក៏ដោយ ការផ្ទេរសាកសពនេះ ត្រូវបានរំខានយ៉ាងខ្លាំង ពីសំណាក់ហ្វូងមនុស្ស នៅក្នុងមន្ទីរពេទ្យនោះ ដោយសារពួកគេ មានអារម្មណ៏ថា មន្ទីរពេទ្យធ្វើនេះ មិនត្រឹមត្រូវ។ ទោះបីជាយ៉ាងណា ការផ្ទេរសាកសពនេះ ក៏នៅតែបន្តធ្វើឡើង រហូតបានសម្រេច ហើយក្រុមសន្តិសុខទាំងនោះ បានយកសាកសពនាង ចេញពីកន្លែងកើតហេតុ តែម្តង៕

ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]