ចិន៖ កាលពីពេលថ្មីៗនេះ ហេតុការណ៏ដ៏រន្ធត់មួយ បានកើតឡើង នៅក្នុងផ្សារទំនើប មួយកន្លែង នៅក្នុងប្រទេសចិន ដោយស្រ្តីជាម្តាយ សុខចិត្តលះបង់ជីវិត ដើម្បីជួយកូនតូច ឲ្យរួចផុត ពីគ្រោះថ្នាក់នោះ។

យោងតាមប្រភពវីដេអូ ដែលថតបានដោយ កាមេរ៉ាសុវត្ថិភាព នៅក្នុងផ្សារទំនើបនោះ បានបង្ហាញ ឲ្យឃើញថា ស្រ្តីម្នាក់ ត្រូវបានស្លាប់ បន្ទាប់ពីជណ្តើរយន្ត មួយខ្សែ បានបាក់ស្រុត បណ្តាលឲ្យនាង ផុង និងគៀបគាប់ ត្រឹមពាក់កណ្តាលខ្លួន រួចធ្លាក់ចុះទៅក្រោម ស្លាប់ភ្លាមៗ តែម្តង។


ស្រ្តីរងគ្រោះ ព្យាយាមលើកកូនតូច ចេញពីទីតាំងស្រុត

ហេតុការណ៏ដ៏រន្ធត់នេះ បានកើតឡើង នៅក្នុងផ្សារទំនើប មួយកន្លែង ស្ថិតក្នុងទីក្រុង Jingzhou ខេត្ត Hubei កាលពីថ្ងៃសៅរ៏ ទី២៥ ខែកក្កដា កន្លងទៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីរងគ្រោះ ជាម្តាយរូបនោះ បានប្រើវេលាចុងក្រោយ លើកកូនប្រុសតូច របស់នាង ចេញពីជណ្តើរ ដែលបាក់ស្រុតនោះ ឲ្យមានសុវត្ថិភាព៕

សូមទស្សនាហេតុការណ៏ ដ៏រន្ធត់នេះ នៅខាងក្រោម៖

ប្រភព ៖ CCTV

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]