ពោធិ៍សាត់ះ ចោរជំនាញខាងដើរលួច ទូរស័ព្ទម្នាក់ ត្រូវបានកម្លាំង នគរបាលចាប់ខ្លួន បានរួម និង វត្ថុតាង ជាក់ស្តែង មានទូរស័ព្ទដៃ ចំនួន៣គ្រឿង កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ខណៈចោរ ជំនាញរូបនេះ បានបន្លំចូលលួចទូរស័ព្ទដៃ ពីភ្ញៀវដែលកពុងបរិភោគអាហារ ពេលព្រឹកនៅអាហារដ្ឋានម្លប់ពោធិ៍ ស្ថិតក្នុងភូមិ ពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់។

នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ត្រី គុយ ញឿន បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបាននោះមានឈ្មោះ ម៉ៅ ចំរើន ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅមិន ពិតប្រាកដ។

លោក គុយ ញឿន បន្តឱ្យដឹងទៀតថា តាមចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង ជនសង្ស័យម្នាក់នេះ និងត្រូវកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]