កណ្តាលៈ តាមសេចក្តីរាយការណ៍ ពីខេត្តកណ្តាល បានឲ្យដឹងថា ជនជាតិវៀតណាម ៤នាក់បាន ជិះម៉ូតូ ប្រដេញគ្នាលេង រួចក៏ប៉ះដៃចង្កូតគ្នា ហើយជ្រុលទៅ បុកម៉ូតូ កង់៣ ដួលរបួសពីរ នាក់ បោកក្បាល ទៅនិងរបាំងថ្នល់ នៅម៉ោង៨ និង១៥ នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅ ភូមិតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ។

អ្នកដំណើរបានឲ្យដឹងថា ជនជាតិវៀតណាមនេះ មានគ្នា៤ នាក់ ពួកគេជិះម៉ូតូ២ គ្រឿង ធ្វើដំណើរ មកពីអ្នកលឿង រួចជិះប្រដេញគ្នាលេង តាមផ្លូវរហូត ស្រាប់តែ មកដល់ ចំណុចកើតហេតុ ម៉ូតូរបស់ ពួកគេ ក៏ប៉ះដៃចង្កូតគ្នា រួចម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលទៅបុកនិងម៉ូតូកង់បី បណ្តាលឲ្យ ម៉ូតូកង់បី ក្រឡាប់ ដួលអូសជាង បួនដប់ម៉ែត្រ ហើយម៉ូតូដែល ប៉ះនោះក៏ដួល ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បោកក្បាលនិង របាំងថ្នល់ទាំងពីរនាក់ ។

អ្នកដំណើរបានឲ្យដឹងទៀតថា ជនរងគ្រោះជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BA-7474 រងរបួសធ្ងន់ឈ្មោះ ហៀង អាយុ២២ឆ្នាំ ឯម្នាក់ទៀត របួស ស្រាលឈ្មោះ យូ អាយុ២០ឆ្នាំ ដោយឡែក ម្ចាស់ម៉ូតូកង់បី វិញដោយភ័យពេក ក៏រត់ចោលម៉ូតូ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ត្រូវបាន បញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរ ពេទ្យកាល់ម៉ែត ហើយម្នាក់ប្រហែលជាគ្មាន សង្ឃឹមព្រោះ បោកក្បាលខ្លាំង ៕

Photo by DAP-NEWS

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]