ទឹកអប់អាចប្រាប់ពី ភាពខុសគ្នានៃ បុគ្គលិកលក្ខណៈ របស់មនុស្សម្នាក់ៗ។ ចំពោះទឹកអប់ដែល មានតំលៃថ្លៃវិញ មិនត្រឹមតែផ្តល់នូវ ក្លិនដ៏ក្រអូបនោះទេ វាថែមទាំងត្រូវបាន គេច្រកចូលក្នុងដប ដែលរចនាឡើង ក្នុងរូបរាងដ៏ស្អាត​ និងចាំងពន្លឺភ្លឺដូចពេជ្រ។ មកដល់ពេល ប​ច្ចុប្បន្ននេះ ទឹកអប់ដែលមាន តំលៃថ្លៃជាងគេនៅលើពិភពលោក មានចំនួន 3 ម៉ាក។
 
១, Clive Christian Perfume

ទឹកអប់ម៉ាក Clive Christian គឺជាទឹកអប់ ដែលមានតំលៃថ្លៃ ជាងគេ បំផុតក្នុងពិភពលោក។ វាមានតំលៃ រហូតទៅដល់ $ 435,000 ក្នុងមួយដប។ ទឹកអប់ប្រភេទ នេះត្រូវបាន គេផ្សំឡើងពី រូបធាតុដែល មានក្លិនក្រអូបបំផុត​ តែមិនធ្វើអោយ អ្នកប្រើឆួលរឺឈ្លក់នោះទេ។

២, 18 Carats LUXE Edition Perfume

18 Carat LUEX Edition គឺជាទឹកអប់របស់​ បុរសដែលថ្លៃ​ និងមានក្លិនពិសេស សំរាប់បុរស។​ វាមានតំលៃ រហូតដល់ទៅ $ 57,000។

៣, Ora Ito's Fragrance

ទឹកអប់ប្រភេទនេះ បានទាក់ទាញ តារាភាពយន្ត ​និងតារាចម្រៀង​ ជាច្រើននៅទ្វីបអឺរ៉ុប។​ វាមានតំលៃ រហូតដល់ទៅ $ 47,000។

ដោយ ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]