ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រួមសហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១២នេះ តាំងពីវេលា ម៉ោង៣និង២០នាទី បាននឹងកំពុងឡោមព័ទ្ធ ផ្ទះសំណាក់សុធា ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសង្ស័យថា មានក្រុមចោរអាចលាក់ខ្លួននៅបន្ទប់ជាន់ទី២ ក្នុងផ្ទះសំណាក់នេះ ។

ប្រតិបត្ដិការនេះ បាននឹងកំពុងប្រព្រឹត្ដ ទៅក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ លោក ផែង វណ្ណៈ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដោយសង្ស័យថា ក្រុម ចោរមិនទាន់គេចខ្លួនទៅណានោះទេ ហើយ បើតាមសមត្ថកិច្ចក្រុមចោរទាំងនេះ អាច មានអាវុធពីរដើមនៅក្នុងដៃទៀតផង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួនពីរនាក់ ដែលដេកផ្ទះសំណាក់សុធា ត្រូវបានចាប់ខ្លួន នៅទីនោះ ខណៈជនសង្ស័យ ដែលអាចជាមុខ សញ្ញាពិតប្រាកដកំពុងរត់គេចខ្លួន ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]