សហរដ្ឋអាមេរិក៖ តារាចម្រៀងស្រី ដ៏ល្បីនាង Taylor Swift ដែលគេដឹងថា ជាតារាចម្រៀង រកចំណូលបាន ខ្ពស់ជាងគេបំផុត កាលឆ្នាំពីមុន ក្នុងចំណោមតារាចម្រៀង របស់អាមេរិក បានទិញផ្ទះ​ល្វែងមួយ ​​នៅ​ជាន់​លើ​​​​គេ​បង្អស់ តម្លៃ ២០លានដុល្លារអាមេរិក។

យោងតាមគេហទំព័របរទេសមួយ បានឲ្យដឹ​ងថា នាង Taylor Swift ដែលជាតារាចម្រៀង រកចំណូលបានច្រើន បំផុតក្នុងឆ្នាំ២០១៤ បានទិញផ្ទះ​ល្វែងមួយ​​ នៅ​ជាន់​លើ​​​​គេ​បង្អស់ ពី​អ្នក​ដឹក​នាំ​រឿង “Lord of the Rings” លោក Peter Jackson កាល​ពី​ឆ្នាំ​ ២០១៤ ក្នុង​តម្លៃ​​ ២០លាន​ដុល្លារ។

ជាងនេះទៅទៀត ផ្ទះរបស់ម្ចាស់បទ "Love Story" នេះ បានធ្វើឡើងពីឈើ ស្ទើរតែទាំងអស់ ពោលគឺ បន្ទប់សាងសង់ឡើងពីឈើ ជាមួយនឹង កម្រាលក្រាលដោយឈើសុទ្ធ ធ្នឹមផ្ទះធ្វើពីឈើ មានកំពស់ ជាង៣ម៉ែត្រ ជើងក្រានកម្តៅផ្ទះ ហើយរំលេចដោយ ជញ្ជាំងឥដ្ឋពណ៌ក្រហម ថែមទៀតផង។


ទិដ្ឋភាពក្នុងផ្ទះនាង Taylor Swift ដែលមានតម្លៃដល់ទៅ ២០លានដុល្លារអាមេរិក

ផ្ទះដ៏ប្រណិតរបស់នាង ពោរពេញទៅ​ដោយ​ឈើ មាន​បន្ទប់​គេង ​ចំនួន៧ បន្ទប់​ទឹក​៥ និង​ផ្ទះបាយ​ដ៏​ធំ​មួយ និង​មាន​ទំហំ​​ ៧៨០​ម៉ែត្រ​ការ៉េ​ និង​ទីធ្លា​ខាង​ក្រៅ​ ទំហំប្រហែល​ ៣៧០ម៉ែត្រ​ការ៉េ​។

នាង Taylor Swift តែង​បបួល​មិត្តភ័ក្ដិ ដូចជា តារាចម្រៀងប្រុស លោក Justin Timberlake តារាចម្រៀងស្រី នាង Beyonce និង Jay Z ជាដើម ​មក​រៀប​ចំ​ពិធី​ជប់លៀង​ នៅ​ក្នុងផ្ទះនាង ​ជា​ញឹកញាប់៕

តោះ! ចង់ដឹងកាន់តែច្បាស់ សូមទស្សនាទាំងអស់គ្នា៖









ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]