ហុងកុង៖ កាលពីពេលថ្មីៗនេះ វីដេអូរបស់នារីម្នាក់​​ បានទាត់ធាក់ មិត្តប្រុសរបស់ខ្លួន យ៉ាងចាស់ដៃ ត្រូវបានសាយភាយ ពេញអនឡាញ។

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូ ដែលនារីម្នាក់ បានជាន់ក្បាល មិត្តប្រុសរបស់នាង ម្តងហើយ ម្តងទៀត ដែលរឿងហេតុនេះ បានកើតឡើង កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា វេលាម៉ោង ៣អាធ្រាត្រ នៅផ្លូវ Fa Yuen ក្នុងតំបន់ Mongkok សង្កាត់ Yau Tsim Mong នៃទីក្រុងហុងកុង។

បើក្រឡេកមើល​តាមវីដេអូ បានឲ្យឃើញ​ បុរសម្នាក់នោះ លុតជង្គង់ និងសុំអង្វរលន់តួ ដើម្បីកុំឲ្យ នារីជាមិត្តស្រី ចាកចេញពីគាត់ ប៉ុន្តែបែរជាត្រូវ នាងទះកំផ្លៀង ទាត់ធាក់ និងជាន់ក្បាលគាត់ ជាច្រើនលើក ច្រើនសារ ដែលធ្វើឲ្យរូបគាត់ ឈឺចាប់ និងស្រែកយំ យ៉ាងខ្លាំង។

ចំពោះ​​គូស្នេហ៍មួយគូនោះ  មិនមានអ្នកណាដឹងទេថា ពួកគេឈ្លោះគ្នា​ ដោយសារតែរឿងអ្វី ប៉ុន្តែគេបានលឺ នារីជាសង្សារ ស្រែកខ្លាំងៗ ទៅបុរសនោះថា កុំឲ្យប៉ះនាង ហើយថែមទាំង និយាយថា "ទៅស្លាប់ទៅ " ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ​បុរសដ៏កំសត់ម្នាក់នោះ នៅតែព្យាយាម លួងលោម និងអោបនាង យ៉ាងណែន តែនាងនៅតែមិនព្រម ថែមទាំងវាយគាត់ ទៀតផង។ នៅចុងបញ្ចប់នៃវីដេអូ ពួកគេក៏ឈប់ឈ្លោះគ្នា ហើយក៏បាន បំបែកផ្លូវគ្នា ដើរធម្មតាវិញ៕



រូបថតរបស់នារីម្នាក់ ទាត់ក្បាលមិត្តប្រុស

ទស្សនាវីដេអូ៖

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]