រាជធានីភ្នំពេញ ៖ ជនសង្ស័យគាស់ផ្ទះ២នាក់ ត្រូវប្រជាពលរដ្ឋចាប់បានវាយស្ទើរទ្រោមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច ខណៈមកជួបនារីស្រស់ស្អាតម្នាក់ដែលម្ចាស់ផ្ទះរងគ្រោះ ឱ្យសម្តែង ដោយប្រើល្បិចធ្វើជាសុំស្រឡាញ់ហើយណាត់សុំជួបនោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣១ កក្កដា ២០១៥ នៅចំណុចខាងក្រោយសាកលវិទ្យាល័យមេគង្គកម្ពុជា ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យទាំង២នាក់ខាងលើនេះ ម្នាក់ឈ្មោះ ចាក សុភ័ក្ត្រ អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឌួង វីត អាយុ២៣ឆ្នាំ ទាំង២នាក់ស្នាក់នៅផ្ទះជួលម្តុំវត្តឧណ្ណាលោម ។ ឯនារីដែលប្រើល្បិចធ្វើជាសុំស្រឡាញ់ជនសង្ស័យសុំមិនបញ្ចេញឈ្មោះ ។ ចំណែកម្ចាស់ផ្ទះខាងលើ ឈ្មោះ ឆីង អេង អាយុ៤៥ឆ្នាំ ជាជាងកាត់ដេរ ស្នាក់នៅផ្ទះលេខ១០១ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាននិយាយថា នៅយប់ថ្ងៃទី២៨ កក្កដា ផ្ទះគាត់ត្រូវចោរគាស់លួចយកម៉ូតូស្គូពីចំនួន២គ្រឿង និងទូរស័ព្ទដៃ៥គ្រឿង ។
ម្ចាស់ផ្ទះបានបន្តថា ក្រោយកើតហេតុបាន២ថ្ងៃ គាត់មិនអស់ចិត្ត ក៏ព្យាយាមទូរស័ព្ទទៅលេខទូរស័ព្ទទាំង៥គ្រឿងដែលចោរលួចយកទៅនោះ ស្រាប់តែចុចចូលលេខ១ ក្នុងចំណោមលេខទាំង៥នោះ គឺមិនទាន់បានបិទ ពេលទូរស័ព្ទចូលរួច ស្រាប់តែមានមនុស្សប្រុសម្នាក់លើកនិយាយ ពេលនោះគាត់ក៏បានឱ្យនារីម្នាក់ដែលបានជួលបន្ទប់គាត់ស្នាក់នៅសម្តែងធ្វើជាសុំស្រឡាញ់ជនសង្ស័យខាងលើ និងព្យាយាមសុំណាត់ជួបអស់រយៈពេល២ថ្ងៃ ទើបជនសង្ស័យខាងលើព្រមមកជួបនារីនោះ រហូតដល់ម៉ោង៩យប់ជនសង្ស័យក៏បានមកជួបនារីស្រស់ស្អាតតាមការណាត់ជួបនៅម្តុំផ្សារសំណង់១២ តែពេលពួកគាត់ជិះទៅរក បែរជាជនសង្ស័យណាត់មកជួបនៅម្តុំក្រោយសាកលវិទ្យាល័យមេគង្គកម្ពុជាវិញ ពេលនោះពួកគាត់ក៏ជិះទៅរកក៏ឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូអាយខន ពណ៌សលាយត្រួយចេក មួយគ្រឿង ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]