ចិន៖ ស្ដ្រីម្នាក់ មានភាពរន្ធត់ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែល ដឹងថា មានសត្វចៃ រស់នៅលើភ្នែក របស់នាង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកនាង Zhang​ មកពីខេត្ដ ស៊ាងដុង ប្រទេសចិន បានចាប់ផ្ដើម រមាស់ និងហើម នៅភ្នែកខាងឆ្វេង របស់នាង។ នៅក្នុងនោះ នាងយល់ថា មិនមានរឿងអ្វី ធំដុំនោះទេ លុះត្រាតែ កូនប្រុសនាង ឃើញរបស់ម្យ៉ាង កម្រើក នៅលើត្របកភ្នែកនាង ទើបនាងទៅ ជួបអ្នកជំនាញ កាលពីថ្ងៃទី ២២ ខែ កក្កដា ដែលជាអ្នក ប្រទះឃើញថា មានសត្វល្អិតនោះ។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Bao Guisheng បានប្រទះ ឃើញ សត្វចៃតូចៗ ២០ ក្បាល ពណ៌ស ដែលស្ថិត នៅត្រង់រោមភ្នែក ក្រោយពីធ្វើការ ពិនិត្យ តាមរយៈ មីក្រូទស្សន៍ និងចៃទាំងនោះ ត្រូវបាន ចាប់ចេញម្ដងមួយៗ ដោយគិលានុដ្ឋាយិកា ដើម្បីធ្វើការ ព្យាបាលភ្នែករបស់នាង។ 

គួរបញ្ជាក់ថា ដំបូងឡើង នាងត្រូវបាន គេបញ្ជូនមកកាន់ មន្ទីរពេទ្យ  Haida កាលពីថ្ងៃទី ២០ ខែកក្កដា ដោយសារតែ ជំងឺដាច់សសៃឈាម ក្នុងខួរក្បាល ហើយនាពេលនោះ នាងមានអាការៈមិនសូវ ស្រួលត្រង់ភ្នែក ខាងឆ្វេងនេះ តែនាងគិតថា អាការៈនេះ មកពីជំងឺនាង មិនមែនមកពីអ្វី ផ្សេងនោះទេ។ 

ការមានសត្វចៃ នៅលើ ភ្នែកនេះ អាចបណ្ដាលមកពី ការលេងជាមួយនឹង សត្វចិញ្ចឹម ឬមកពី ការតរោមភ្នែក៕

សូមទស្សនាវីដេអូ៖


អាការៈភ្នែកខាងឆ្វេង ដែលមានសត្វចៃ រស់នៅ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]