រាជ​ធានី​ភ្នំពេញ​ ៖ ​​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​សព​នារី​ដែល​គេ​សម្លាប់​ហើយ ​រុំ​នឹង​អង្រឹង​ប្លុង​ចោល ​ក្នុង​របង​ដី​ឡូត៍នៅ​សង្កាត់​កាកាប ​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ គឺ​ឈ្មោះ​​វង្ស គន្ធា អាយុ​២៦​ឆ្នាំ មុខ​របរ​ជា​បុគ្គលិក​ភោេជនីយ​ដ្ឋាន​ចិន​នៅ​ម្តុំ​ដង​នង្គ័ល សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ​ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ចំការ​ឥឡឹក សង្កាត់​កាកាប មាន​ស្រុក​កំណើត ​នៅ​ខេត្ត​ប៉ៃ​លិន​។

ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ២០១៥ នារី​រង​គ្រោះ​បាន​ចេញ​ពី​ផ្ទះ​ ទៅ​ធ្វើ​ការ​នៅ​ ភោជនីយ​ដ្ឋាន​ចិន​ជា​ធម្មតា​រហូត​ ដល់​ម៉ោង​១១​យប់​ គេ​ឃើញ​មាន​ម៉ូតូ​ឌុប ​នាង​យក​ទៅ​ដាក់​នៅ​ភោជនីយ​ដ្ឋាន ​សួន​បុប្ផា​នៅ​ភូមិ​ចំការ​ឥឡឹក​ ហើយ​គេ​ឃើញ​នាង​ចុះ​ដើរ​ ក្រោយ​មក​ស្រាប់​តែ​ បាត់​រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦ ទើប​មានការ​ភ្ញាក់​ផ្អើល​ប្រទះ​ឃើញ​ សព​តែ​ម្តង​។

មក​ដល់​ថ្ងៃ​ទី​២៧ កក្កដា នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ ​នៃ​ការ​ស្លាប់​របស់ ​នារី​រង​គ្រោះ​​​ដដែល ​ព្រោះសមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅឡើយ។

គួររំលឹក​ថា កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា ២០១៥ មានការ​ភ្ញាក់​ផ្អើល​ ប្រទះ​ឃើញ​សព​នារី​ម្នាក់ ​ត្រូវ​គេ​រុំអង្រឹង​យក​មក​ប្លុង​ចោល ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ជិត ​ក្លិប​ផ្កាយ​ផត ស្ថិត​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ សព​នារី​រង​គ្រោះ​ត្រូវបាន​ សមត្ថ​កិច្ច​ពិនិត្យ​ឃើញ​ស្លាប់​ ដោយ​រាង​កាយ​អាក្រាត មាន​ស្នាម​បែក​មាត់ ស្នាមច្របាច់ក និង​ស្នាម​ខាំ​ដៃ​ស្តាំ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]