កាលពីថ្ងៃទី ១៩ និង ២០ កក្កដា កន្លងទៅនេះកម្មវិធីទូរសព្ទជជែកកំសាន្ត LINE បានបង្កើត កម្មវិធីមួយ ដ៏ធំ ស្ថិតនៅក្នុងផ្សារទំនើប AEON ជាន់ផ្ទាល់ដី ដែលមានឈ្មោះថា LINE’s Day ។

LINE’s Day គឺជាកម្មវិធីជួបជុំអ្នកប្រើប្រាស់កម្មវិធីជជែកកំសាន្ត LINE ទាំងចាស់ និងថ្មី ដើម្បីមកបាន ចូលរួមលេងចែករំលែកភាព សប្បាយរីករាយ ជាមួយមិត្តភក្តិ និងកម្មវិធីផ្សេងៗ ជាច្រើន ។ មិនត្រឹម តែប៉ុណ្ណោះ តួអង្គរបស់ LINE “ Brown & Cony”  ដែលជាតួអង្គដ៏ ល្បីល្បាញ របស់ LINE ក៏មកធ្វើការ បង្ហាញនៅក្នុង ប្រទេសកម្ពុជាផងដែរ ។ អ្វីដែលកាន់តែ អស្ចារ្យនោះ គឺអ្នកប្រើប្រាស់កម្មវិធី ជជែក កំសាន្ត LINE ដែលអញ្ជើញមក ចូលរួមកម្មវិធីនេះ បានទទួលរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ ដែល សុទ្ធសឹងតែជា រង្វាន់ដែលមានតម្លៃ និងជាផលិតផល ដែលនាំចូល ពីប្រទេសកូរ៉េ ។

 


ជាចុងក្រោយនេះកម្មវិធីជជែកកំសាន្ត LINE សូមធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អ្នកទាំង អស់គ្នា ដែលបានមកចូលរួ មគាំទ្រតាំងតែពី ថ្ងៃបើករហូតដល់ ថ្ងៃបញ្ចប់ ដែលមានអ្នក ចូលរួមទាំងអស់ ប្រមាណជាង ២ ម៉ឺននាក់ឯណោះ ។ LINE សង្ឃឹមថាទស្សនិកជន នឹងនៅតែបន្តការ គាំទ្រ LINE បន្តទៅ ទៀតដើម្បី អោយមាន កម្មវិធីកាន់តែធំជាងមុន នៅលើកក្រោយទៀត ដោយគ្រាន់តែ Download LINE Android http://bit.ly/1BysQdc សំរាប់ IOS http://apple.co/1GtWcdN

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]