យោងតាមប្រភពព័ត៌មានឆៃណាបឺសចេញថ្ងៃ ១៧ ខែកុម្ភះ ឆ្នាំ ២០១២ បានអោយដឹងថា មានឃាតកម្មមួយយ៉ាង សាហាវបានកើតឡើងនៅខេត្ត Guangdong  ប្រទេសចិន។ អ្នករកការងារ លោក Wu មកពីខេត្ត Hunan អាយុ ២១ឆ្នាំ សំលាប់ភ្ងាក់ងាររកការងារ កញ្ញា Shu ព្រោះចាញ់បោកកញ្ញា Shu អស់ ៣០០យន ត្រូវជា ៤៧ដុល្លារ។

ប្រភពព័ត៌មានបានបន្តថា កញ្ញា Shu បានមានស្ទង់សំរាប់អ្នករកការងារមួយ នៅចញ្ចើមផ្លូវ នៅក្រុង Dongguan ដែលបង្ហាញ ពីឱកាសការងារល្អ និងទាក់ទាញ។ លោក Wu ក៏មានចំណាប់អារម្មណ៍ ហើយបង់លុយ ទៅលើសេវាកម្មរកការងារ រួមទាំងថ្លៃត្រួតពិនិត្យសុខភាព សរុបមក ៣៧០ យន (ប្រហែល ៥៩ដុល្លារ) ។ បន្តិចក្រោយមក លោក Wu ក៏បានដឹងថាជាការបោកប្រាស់ ហើយលោកមិនបានការងារដែល កញ្ញា Shu បានសន្យានោះឡើយ ក៏បានទាមទារ យកថ្លៃដែលខ្លួនបង់មកវិញ។ តែកញ្ញា Shu បានប្រកែកសងប្រាក់វិញ ហើយគ្រាន់តែសងលុយទៅវិញ តែ ៧០ យន (ប្រហែល ១២ដុល្លារ)។ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ លោក Wu កើតកំហឹងយ៉ាងខ្លាំង ក៏ចាក់កញ្ញា Shu ស្លាប់នៅនឹងកន្លែង នៅលើផ្លូវតែម្តង។

បើតាមអ្នកបានឃើញហេតុការណ៍នេះ លោក Wu យកកំបិតចិតបន្លែចាក់ ករកញ្ញា Shu ហើយធ្វើអោយធ្លាយបំពង់ករ ចេញឈាមយ៉ាងសាហាវ។ កញ្ញា Wu ព្យាយាមរត់ ដោយគប់ថ្មលើលោក Wu តែលោក តាមពីក្រោយ ហើយអាករកញ្ញា Wu សំលាប់ភ្លាមៗ តែម្តង។

ក្រោយពីសំលាប់ហើយ លោក Wu មិនបានរត់ទៅណាទេ គឺលោកអង្គុយនៅទីនោះ ហើយឆេកមើលទូរសព្ទរបស់ ខ្លួនដូចគ្មានរឿងអី កើតឡើង។ ប៉ូលីសក៏មកដល់ហើយចាប់លោក Wu តែក៏យឺតពេលដែរ ដោយសារកញ្ញា Wu បានស្លាប់បាត់ទៅហើយ។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]