កំពង់ឆ្នាំង៖ បើយោងទៅតាម គេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលបានចុះផ្សាយថ្ងៃនេះ បានឲ្យដឹងថា លោក ហ៊ុល វាសនា ដែលជា អធិការ នៃអធិការដ្ឋាននគរបាលស្រុក កំពង់ត្រឡាច ត្រូវបាន រងការចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ ខណៈដែល គេពុំទាន់ រកឃើញមានភស្ដុតាងណា ច្បាស់លាស់នោះ។

តាមរយៈសម្ដីរបស់ឧត្ដមសេនីយ៍ត្រី ប្រាក់ វុទ្ធី ស្នងការនគរបាកខេត្ដកំពង់ឆ្នាំង បានមានប្រសាសន៍ ថា លោក ហ៊ុល វាសនា អធិការ​នៃ​អធិការដ្ឋាន​ នគរបាល​ ស្រុក​កំពង់ត្រឡាច ត្រូវបាន​រង​ការចោទ ប្រកាន់​ពី​យុវតី​ម្នាក់ ជា​សិស្ស​រៀន​ ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​មួយ​ នៅក្នុង​ស្រុក​កំពង់ត្រឡាច​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ​ នាង​រហូត​បា​នស​ម្រេច​ កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​អធិការដ្ឋាន​ នគរបាល​ស្រុក​កំពង់ត្រឡាច​។

​គួរ​បញ្ជាក់ថា ក្រុមគ្រួសារ​របស់​នាង ព្រមទាំង​រូបនាង​ផ្ទាល់​បានដាក់​ពាក្យបណ្តឹង​ មក​មន្ទីរ​ កិច្ចការនារី និង​ស្នងការដ្ឋាន​ នគរបាល​ខេត្ត នៅវេលា​ម៉ោង​១១​ និង​០៥​នាទី ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ ហើយ​លោក​អភិបាល ខេត្ត​កំពង់ឆ្នាំង បានស្នើ​អោយ​លោក​ ព្រះរាជអាជ្ញា​អម​ សាលាដំបូង​ខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត បើក​ការស៊ើបអង្កេត​ ស្រាវជ្រាវ​ក្នុងការ​ចោទ ប្រកាន់​ខាង​លើ​នេះ​។

​ដោយឡែក លោក ហ៊ុល វាសនា បានអោយដឹងថា នៅវេលា​ម៉ោង​៩​និង​១០​នាទី យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ លោក និង​យុវតី​ខាងលើ បាន​ស្រឡាញ់គ្នា​ អស់ពី​បេះដូង និង​បានរួម​រស់នៅ​ ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​អស់​ រយៈពេល​២០​ថ្ងៃ​មកហើយ​។ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ លោក​បានឮ​នាង​ ប្រាប់​លោក​ថា នាង​ពិបាកចិត្ត​ពី​រឿង​ ស្នេហា​រវាង​លោក និង​នាង ដោយសារ​ឪពុកម្តាយ​ បងប្អូន​នាង​ បានដឹង​រឿង​អស់ហើយ បន្ទាប់មក​លោក​បាន ​ទូរស័ព្ទ​ទៅ​ជួប​ម្តាយ និង​បងស្រី​របស់​នាង​ ប្រាប់​ពី​រឿងនេះ​ផងដែរ តែ​ពួកគាត់​ឆ្លើយថា មិន​អី​ទេ​។ ស្រាប់តែ​នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ លោក​ត្រូវបាន​លោកស្នងការ​ ហៅ​អោយមក​នៅ​ ការិយាល័យ​បុគ្គលិក​សិន រង់ចាំ​ការស៊ើបអង្កេត​។

​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថា នគរបាល​បាន​កោះហៅ​លោក ហ៊ុល វាសនា អធិការ​នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​កំពង់ត្រឡាច មក​សាកសួរ​រួចហើយ​ តាម​ពាក្យបណ្តឹង ហើយនឹង​ធ្វើការ​ស៊ើប អង្កេត​បន្តទៀតថា តើ​ការចោទប្រកាន់​នៃ​ពាក្យបណ្តឹង​នោះ ជាការ​ពិត ឬ​យ៉ាងណា​? 


ដកស្រង់ចេញពី គេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]