ប្រអប់ដៃជាសរីរាង្គមួយ ក្នុងចំនោមសរីរាង្គ ដ៏សំខាន់ក្នុងជីវិត របស់មនុស្សគ្រប់រូប។ ប្រអប់ដៃអាចប្រាប់ ពីអ្វីៗដែលអ្នកបាន ធ្វើនិងសម្រេចក្នុងជីវិត របស់អ្នក។ លើសពីនេះទៅទៀត​ ប្រអប់ដៃក៏អាចប្រាប់ពី អាយុពិតប្រាកដរបស់ មនុស្សស្រីបានដែរ។​ ការស្លៀកពាក់ស្រស់ស្អាត និងទាន់សម័យមិន ប្រាកដថានឹងធ្វើ អោយអ្នកមើលទៅ ស្រស់ស្អាតនោះទេ ប្រសិនបើអ្នកមិន បានថែរក្សាប្រអប់ដៃ​ របស់អ្នកអោយបានល្អ។ ក្នុងពេលអ្នក ជជែកលេងជាមួយ សមាជិកគ្រួសារ មិត្តភក្តិឬ​ អ្នកដទៃទៀត អ្នកតែងតែ ប្រើដៃក្នុងការ ធ្វើកាយវិការ។ ដូច្នេះប្រអប់ដៃ របស់អ្នកបានទាក់ទាញ ការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមនុស្ស ជុំវិញខ្លួនអ្នក។ និយាយជារួមដៃ គឺបានដើរតួនាទីដ៏ សំខាន់ក្នុងជីវិតរបស់អ្នក។ ដូច្នេះការថែរក្សាដៃនិងប្រអប់ អោយបានស្អាតគឺ​ ជា​អ្វីដែលអ្នក គួរធ្វើជាចាំបាច់សំរាប់ ភាពស្រស់ស្អាត របស់ខ្លួនអ្នកផ្ទាល់។

  •  ដោយសារតែស្បែក ប្រអប់ដៃស្តើងនិងទន់ជ្រាយ ដូច្នេះវាងាយនឹង ស្ងួតនិងប៉ះពាល់ពន្លឺថ្ងៃ យ៉ាងធ្ងន់ធ្ងរ។  ដើម្បីបង្ការប្រការ ខាងលើកុំអោយ កើតឡើងអ្នកគួរ ប្រើឡេការពារប្រអប់ដៃ​ លាបទៅលើប្រអប់ដៃ​ របស់អ្នកយ៉ាងហោចណាស់ អោយបានបីទៅបួនដង ក្នុងមួយថ្ងៃ។ ឡេប្រភេទនេះនឹង ធ្វើអោយប្រអប់ ដៃរបស់អ្នកមានសំណើម ហើយទន់។
  • ចំពោះអ្នកដែលប្រើ ក្រែមជម្រុះកោសិកា ចាស់ៗលើមុខ(Face Exfoilator) ចូរយកក្រែមនោះ មកលាបលើប្រអប់ដៃ អោយបានម្តង ក្នុងមួយអាទិត្យ។
  • ចំពោះអ្នកដែលប្រើ ក្រែមលាបមុខយប់ អ្នកក៏គួរយក​វា ទៅលាបលើប្រអប់ដៃ របស់អ្នកអោយបាន ម្តងក្នុងមួយ អាទិត្យមុនពេលចូលគេង។
  • ចំពោះអ្នកដែលមានប្រអប់ដៃ​ស្ងួត សូមលាងដៃអោយបានស្អាត ជាមួយសាប៊ូបន្ទាប់មក យកអំបិលលាបលើ ប្រអប់ដៃរបស់អ្នក អោយបានសព្វ​ ហើយលាងទឹក បន្ទាប់មកយកឡេ មកលាបលើដៃ​ អោយបានសព្វល្អ។
  • ចំពោះអ្នកដែលមាន ប្រអប់ដៃដែល​ មានសំ​ណើម ច្រើនលើស គួរយកម្សៅពោត មកញីលើប្រអប់ដៃ អោយសព្វ​ ហើយលាងទឹកចេញ។
  • គួរពាក់ស្រោមដៃពេល ធ្វើការធ្ងន់ៗ។
  • ប្រសិនបើអ្នកចង់បាន ប្រអប់ដៃដ៏ទន់រលោង អ្នកត្រូវធ្វើវាជា រៀងរាល់ថ្ងៃ៕

ដោយ ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]