បច្ចេកវិទ្យា៖ មនុស្សមានចំណូលចិត្ត និងស្ទាយប្លែកពីគ្នា ស្របពេលមនុស្សមួយចំនួន ព្យាយាមសម្របខ្លួនទៅតាមអ្នកដទៃ ដោយមិនបានគិតឃើញថាអ្វីទៅ ដែលខ្លួនត្រូវការឲ្យប្រាកដ។ ការប្រើប្រាស់ទូរសព្ទស្មាតហ្វូន ក៏ដូចគ្នាដែរ ពោលគឺការជ្រើសរើសប្រភេទទូរសព្ទ ដែលអាចបំពេញតម្រូវចិត្តអ្នកបាន។ ហើយអ្នកអាចនឹងមិនដឹងថាខ្លួនឯងត្រូវការអ្វីឲ្យប្រាកដឡើយ លុះត្រាដែលអ្នកបានឆ្លងកាត់ បទពិសោធន៍ប្រើប្រាស់វារួច ហើយអ្នកអាចនឹងលង់ចិត្តស្រលាញ់ដោយមិនដឹងខ្លួន។

ការលើកឡើងថា ចុះបើខ្ញុំមានប្រើដល់ iPhone 6 ហើយ តើនៅត្រូវការអ្វីទៀត? បើអីចឹងមែននោះ សូមអ្នកក្រឡេកមកមើល Lumia 930 បូករួមនឹងចំនុចពិសេសទាំង ៥ ខាងក្រោម អាចនឹងធ្វើឲ្យអ្នកប្តូរចិត្តមកចាប់អារម្មណ៍លើស្មាតហ្វូន របស់ក្រុមហ៊ុន​ Microsoft នេះវិញបាន៖

១:: អេក្រង់ Live ជាបណ្តុំផ្ទាំងៗផ្គុំគ្នា នៅលើ Home screen


អ្នកនឹងមិនងាយមានបទពិសោធន៍ នៃអារម្មណ៍ប្រើប្រាស់ Home screen ប្រភេទបែបនេះបាន ក្រៅពី Lumia ឡើយ ពោលគឺអាចឲ្យអ្នក រៀបចំទ្រង់ទ្រាយ ឲ្យមើលទៅមានលក្ខណ:តាមបែបអ្នកពេញចិត្ត សមស្របនឹងភាពច្នៃប្រឌិតរបស់អ្នក។ ការរចនាឡើងរស់រវើក ឲ្យអ្នករៀបចំ App សំខាន់ៗដែលអ្នកពេញចិត្ត ដោយមិនឲ្យអ្នកទើសចិត្ត ទាំងការផ្តល់ព័ត៌មាននិងការបង្ហាញ។ គ្រាន់តែ Unlock ទូរសព្ទភ្លាម អ្វីដែលអ្នកត្រូវការជាចាំបាច់ប្រចាំថ្ងៃនៅនឹង Home screen តែមួយ ធ្វើឲ្យអ្នកចំណេញពេលស្វែងរកជាងការប្រើ iPhone ដែលមិនអាចធ្វើដូច។

២:: ការបង្ហាញដែលមិនផ្លាស់ប្តូរច្រើន

ប្រព័ន្ធប្រតិបត្តិការ ដែលមានការរចនាឡើង បែបសាមញ្ញមិនស្មុគស្មាញ តែថ្លៃថ្នូរ និងប្រណិត មាននៅលើទូរសព្ទពពួក Windows Phone នេះឯង។

៣:: កម្មវិធី Cortana ដ៏ឆ្លាតវ័យ


បើសិនជាអ្នកចូលចិត្តនឹងការប្រើប្រាស់ កម្មវិធីផ្តល់ជំនួយ ដូចជា Siri ជាដើម អ្នកមុខជានឹងពេញចិត្ត Cortana នៅលើទូរសព្ទ Windows Phone ដែលអាចផ្តល់ព័ត៌មានយ៉ាងល្អ និងវ័យឆ្លាតបំផុត អាចដឹងថាអ្នកត្រូវការអ្វីឲ្យប្រាកដ តបនឹងសំនួរចេញពីមាត់របស់អ្នកប្រើប្រាស់។ ដឹងទេថា Cortana អាចច្រៀងឲ្យអ្នកស្តាប់ ប្រាប់អ្នកអំពីរឿងកំប្លែង និងដឹងពីចំណូលចិត្តបទចម្រៀង របស់អ្នកថែមទៀត។ ទាំងនេះគ្រាន់តែជាចំនុចត្រួសៗ ក្នុងចំណោមលក្ខណ:ពិសេសផ្សេងៗទៀត របស់ Cortana។

៤:: កាមេរ៉ា


នេះជាហេតុផលធំជាងគេ ដែលអាចធ្វើឲ្យអ្នកស្រលាញ់ទូរសព្ទ Lumia 930 បើសិនជាអ្នកចូលចិត្តថតរូប ហើយកាន់តែឈ្លក់វង្វេងទៅទៀតនោះ បើសិនអ្នកធ្លាប់ប្រើកាមេរ៉ាប្រភេទ DSLR។ អ្នកអាចនឹងថា iPhone 6 ថតបានដូចតែគ្នាជាមួយកាមេរ៉ាទំហំ ៨មេហ្គាភិចហ្សែល តែយ៉ាងណាមិញ នៅមិនអាចប្រជែងនឹងកាមេរ៉ាទំហំ ២០មេហ្គាភិចហ្សែល (1/2.5′ sensor) ឡែន (Len) ប្រភេទ Zeiss សមត្ថភាពពង្រួមជិត (Digital Zoom) ២ដង (2x lossless) និងបូករួមសមត្ថភាពរក្សាលំនឹងរូបភាពថែមទៀត របស់ទូរសព្ទ Lumia 930 នោះទេ។ កាន់តែពិសេសថែមទៀត Lumia 930 អាចកែប្រែតាមតម្រូវការ លើមុខងារ Shutter speed, Exposure និង ISO ខុសពី iPhone ដែលមានសមត្ថភាពមិនគ្រប់គ្រាន់ សំរាប់កាល:ទេស: ពេលមានពន្លឺតិច ឬមិនគ្រប់គ្រាន់។

៥:: OneDrive កម្មវិធីផ្ទុកទិន្នន័យ


មនុស្សសម័យបច្ចុប្បន្ន បានងាកមកផ្ទុកទិន្នន័យនៅលើអ៊ីនធឺណែត ឬ Cloud ព្រោះយើងអាច បើកយកទិន្នន័យនោះមកប្រើប្រាស់បានវិញ នៅពេលណាក៏បាន ទីកន្លែងណាក៏បាន ឲ្យតែមានភ្ជាប់ទៅកាន់អ៊ីនធឺណែត។ ហេតុអ្វីកម្មវិធី OneDrive មានសារ:សំខាន់? ព្រោះវាអាចរក្សាទិន្នន័យរបស់អ្នក យ៉ាងមានសុវត្ថិភាពបំផុត។

 

ទាំងនេះ ជាហេតុផលទាំង ៥ ដែលធ្វើឲ្យអ្នកផ្លាស់ប្តូរចិត្តមកប្រើ Lumia 930៕ យល់ស្របដែរទេ? សូមបញ្ចេញមតិអ្នកនៅខាងក្រោមដោយមេត្រី!

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]